អ្នកឧកញ៉ាប្តីប្រពន្ធមួយគូរនេះកាន់កាប់ភាគហ៊ុន និងគ្រប់គ្រងក្រុមហ៊ុនជាច្រើននៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករប្តីប្រពន្ធមួយគូរ គឺអ្នកឧកញ៉ា លឹម រស់ និងអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ជាអ្នករកស៊ីដ៏ចាស់វស្សាមួយរូបក្នុងពិភពជំនួញនៅប្រទេសកម្ពុជា ស្របពេលមុខជំនួញរបស់ប្តីប្រពន្ធមួយគូរនេះសុទ្ធតែស្ថិតក្នុងវិស័យសំខាន់ៗ ដូចជាក្រុមហ៊ុន សំណង់ និងអចលនទ្រព្យ, សេវាកម្មចែកចាយអ៊ិនធ័រណេត និងក្រុមហ៊ុន ផលិតស៊ីម៉ងត៍ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លឹម រស់ និងអ្នកឧកញ៉ា សុទ្ធី ម៉ូលីកា ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុកម៉ិន ឯ.ក ដែលកំពុងវិនិយោគយ៉ាងសកម្មក្នុងវិស័យអចលនទ្រព្យ បុរី មានជ័យ រ៉េស៊ីដិនស៍ ស្ថិតនៅតាមមហាវិថី សម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ បើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២២កន្លងទៅ។

បើតាមសេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា អ្នកឧកញ៉ាទាំងពីរនេះ ក្រៅពីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូសម៉ាវែល ហើយលោកក៏នៅកាន់កាប់ភាគហ៊ុន និងគ្រប់គ្រងក្រុមហ៊ុនធំៗជាច្រើន ដូចជា៖ ក្រុមហ៊ុន COGETEL LTD គ្រប់គ្រងលើបុត្តសម្ព័ន្ធ នៃក្រុមហ៊ុន ONLINE ISP និង Internet Home , ក្រុមហ៊ុន MICROMAX CO., LTD ជាដៃគូជិតស្និទ្ធរបស់ក្រុមហ៊ុន AEON Mall, ក្រុមហ៊ុន AZ DISTRIBUTION CO., LTD, ក្រុមហ៊ុន AZ INVESTMENT CO., LTD , ក្រុមហ៊ុន ING HOLDINGS CO., LTD ដែលកំពុងកាន់គម្រោងដ៏ធំ ING City នៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន ៦០ម៉ែត្រ, ក្រុមហ៊ុនស៊ីម៉ង់ត៍ចក្រីទីងកម្ពុជា CAMBODIA CEMENT CHAKREY TING FACTORY CO., LTD និងមានក្រុមហ៊ុនមួយចំនួនទៀត។

បន្ថែមទៀតនោះ អ្នកឧកញ៉ាក៏ជាថ្នាក់ដឹកនាំកំពូលក្នុងតួនាទីជាសហស្ថាបនិក​ក្រុមហ៊ុន​ អាយអិនជី ហូលឌីង គ្រុប (I.N.G Holding Group) ជាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ​​ដែល​ត្រូវ​បានអ្នកឧកញ៉ា រួមនឹង​ឧកញ៉ា ១រូបទៀត គឺអ្នក​​​ឧកញ៉ា អ៊ឹង ប៊ុនហូវ និង​ឧកញ៉ា លឹម ប៊ុនសួរ​ រួមគ្នា​បង្កើត​ឡើង​​រយៈពេល​ជិត ២០ឆ្នាំ​មក​ហើយ។

សូមជម្រាបជូនថា អ្នកឧកញ៉ា លឹម រស់ និងភរិយា គឺអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ​​​​​​​កាលពី​​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕