ឧកញ៉ាបណ្ឌិត សំ សុខនឿន សូមគោរពអបអរសាទរ និងគាំទ្រជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

ជុំវិញ​ឧកញ៉ា


ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងសមាជិក សមាជិកា សូមគោរពប្រកាសអបអរសាទរនិងប្រកាសគាំទ្រជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើក ទី ៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីសម្តេចបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា មានរយៈពេល២ ថ្ងៃ គឺថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ឧកញ៉ាបណ្ឌិត សំ សុខនឿន បានគូសបញ្ជាក់ថា ការសម្រេចនេះធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំកាន់តែរឹងមាំ ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន, សម្តេចមហាពញ្ញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស, សម្តេចក្រឡាហោម ស ខេង អនុប្រធាន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន, សម្តចពិជ័យសេនា ទៀ បាញ់ អនុប្រធាន និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន។

អង្គមហាសន្និបាតលើកនេះ មានការ៖ ១-ពិនិត្យឆ្លងសេចក្តីព្រាង របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ ។ ២-បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មា ធិការកណ្តាលមួយចំនួន។ ៣- ក្នុងរយៈពេលនេះដែរ គណៈកម្មាធិការកណ្ដាលនឹងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល, បោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណៈកម្មាធិការកណ្ដាលថ្មីផង ដែរ៕