ស៊ីអារម្មណ៍ខ្លាំង! ឧកញ៉ា ព្រាប សុវត្ថិ ចេញបទថ្មី «PAPA PSV» ប្លែកទាំងការសម្តែងជាមួយនារីវ័យក្មេង

ជុំវិញ​ឧកញ៉ា

MV ចម្រៀង « PAPA PSV » របស់កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra បានចេញជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ ដោយ MV ចម្រៀងថ្មីៗនេះប្លែកទាំងចំណងជើង ប្លែកទាំងការសម្តែង ដែលធ្វើឱ្យមានការទាក់ទាញខ្លាំងពីទស្សនិកជន ជាពិសេសម្នាក់ៗឆ្ងល់ថា បទ ចម្រៀងមួយបទនេះ តើ ព្រាប សុវត្ថិ ចង់និយាយពីអ្វី ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនិងការចេញ MV ចម្រៀង « PAPA PSV » នេះ តារាចម្រៀងលោក ព្រាប សុវត្ថិ បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា ៖ «សួស្តី ពុកម៉ែបងប្អូនទាំងអស់គ្នា PAPA PSV មកហើយ សង្ឃឹមថា ពុកម៉ែបងប្អូនស្រឡាញ់ចូលចិត្តនៅបទថ្មីរបស់ខ្ញុំបាទ ហើយពុកម៉ែបងប្អូនអាចបញ្ចេញមតិនៅខាងក្រោមបាន ដើម្បីស្ថាបនានៅបទក្រោយៗរបស់ខ្ញុំ អរគុណសម្រាប់ការគាំទ្ររបស់បងប្អូនចំពោះរូបខ្ញុំបាទ » ។ 

« PAPA PSV » គឺជាចំណងជើងបទចម្រៀងថ្មីមួយរបស់តារាចម្រៀងលោក ព្រាប សុវត្ថិ ដែលទើបនឹងចេញក្តៅៗនៅក្នុងផលិតកម្ម Galaxy Navatra  ដោយបទចម្រៀងនេះនិពន្ធ Melody និង ទំនុកច្រៀងដោយ PSV Team ។

គ្រាន់តែបទចម្រៀងនេះចេញជាផ្លូវការ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ និងឆ្ងល់ថា តើបទចម្រៀងមួយបទនេះលោក ព្រាប សុវត្ថិ ច្រៀងរៀបរាប់ពីអ្វីដែរ ? មិនថា ចំណងជើងបទចម្រៀង ក៏ដូចជាការសម្តែងរបស់លោក គឺពិតជាប្លែក និងទាក់ចិត្តអ្នកគាំទ្រណាស់ ។

ប្រសិនបើចង់ជ្រាបច្បាស់ថា បទចម្រៀងនេះមានអត្ថន័យបែបណា មានតែទៅទស្សនា ទាំងអស់គ្នាទើបដឹងច្បាស់ ថា លោក ព្រាប សុវត្ថិ ចង់និយាយពីអ្វីនោះ ?