ឧកញ៉ា ឆាយ ស៊ីវលីន៖ កម្ពុជាកំពុងរៀបចំខ្លួនចាប់យកភ្ញៀវទេសចនៅប្រទេសអារ៉ាប់រួម

ជុំវិញ​ឧកញ៉ា

ប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហើយឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះសមាគមកំពុងដំណើរការរៀបចំខ្លួន ដើម្បីត្រៀមចាប់យកភ្ញៀវទេសចររបស់ប្រទេសអារ៉ាប់រួម ហើយរំពឹងថានិងអាចចុះអនុស្សរណៈរួមគ្នាបាននៅដើមឆ្នំា២០២៤ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 លោកស្រីឧកញ៉ា  ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថា «យើងកំពុងធ្វើការជាមួយទីផ្សារអារ៉ាប់រួម ដែលជាទីផ្សារកម្រិតខ្ពស់មួយ។ដើម្បីចាប់បានទីផ្សារមួយនេះ យើងត្រូវការធ្វើកិច្ចការជាច្រើន ទីមួយគឺត្រូវចុះអនុស្សរណៈយោគយល់ជាមួយខាងសមាគមនៅឯប្រទេសអារ៉ាប់រួម ហើយត្រូវធ្វើផលិតផលទេសចរថ្មី រៀបចំសេវាកម្មរបស់យើងឱ្យត្រូវនិងទីផ្សាររបស់ភ្ញៀវអារ៉ាប់រួម ដោយសារតម្រូវការរបស់គាត់ខ្ពស់ ដូចនេះយើងត្រូវការងារច្រើនផ្សេងទៀត»។

លោកស្រីឧកញ៉ាបញ្ជាក់ថា «សម្រាប់ទីផ្សារអារ៉ាប់រួមនេះ យើងគ្រោងចុះអនុស្សរណៈជាមួយគ្នានៅខែមករាឆ្នំា២០២៤ ហើយនៅក្នុងនោះយើងអញ្ចើញតារាៗដែលមានប្រជាប្រិយភាពនៅក្នុងបណ្តាញសង្គមនានាមកថតនៅក្នុងកម្ពុជាដើម្បីធ្វើការផ្សព្វផ្សាយផងដែរ»។

ស្របពេលសមាគមទេសចរណ៍កម្ពុជា កំពុងរៀបចំចុះអនុស្សរណៈជាមួយខាងសមាគមនៅឯប្រទេសអារ៉ាប់រួម, លោក ធឿន វុឌ្ឍី មគ្គុទេសក៍ ទេសចរណ៍ ប្រចាំខេត្តសៀមរាប យល់ឃើញថា កម្ពុជានៅមានកម្រិតនៅឡើយសម្រាប់ភ្ញៀវត្រូវការចំណាយលុយកម្រិតខ្ពស់ហើយពាក់ព័ន្ធនិងកន្លែងទំនើបៗកម្ពុជានៅមានការខ្វះខាតច្រើន ទាមទារឱ្យមានការអភិវឌ្ឍបន្ថែមនៅចំណុចនេះ។

លោក ធឿន វុឌ្ឍី លើកឡើងថា  ក្រោយពីជំងឺកូវីដ១៩ត្រូវបានបិទបញ្ចប់កម្ពុជាទទួលបានភ្ញៀវទេសចរជាបន្តបន្ទាប់រហូតមកដល់ពេលនេះ វាជាសញ្ញាណមួយធ្វើឱ្យយើងដែលជាអ្នកប្រតិបត្តករនៅក្នុងវិស័យទេសចរនេះ មានក្តីសង្ឃឹមបណ្តើរៗ។ប៉ុន្តែពីមួយខែទៅមួយខែ យើងឃើញថាប្រទេសចិន ដែលមានភ្ញៀវទេសចរច្រើន មិនទាន់បើកឱ្យជនជាតិរបស់ខ្លួនមកទស្សនានៅកម្ពុជានៅមានកម្រិតដដែល ហើយប្រទេសដែលយើងគិតថានឹងមកចូលមកកម្ពុជាលក្ខណៈទ្រុងទ្រាយធំឬភ្ញៀវមានចំនួនច្រើននេះ នៅមិនទាន់ឃើញនៅឡើយ។

 លោកបន្តថាសង្កត់ធ្ងន់ថា «ផ្អែកលើបទពិសោធន៍ដែលបានរងការខាតបង់ក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ១៩កន្លងមក ចង់មិនចង់ អ្នករកស៊ីក្នុងវិស័យមួយនេះ អាចមានការប្រយ័ត្នប្រយ៉ែងខ្ពស់ក្នុងការបន្ថែមទុន ពង្រីកអាជីវកម្មរបស់ខ្លួន ព្រោះគិតអំពីហានិភ័យនេះឱ្យបានច្រើនជាងមុន ដោយសារដំណើរនៃការរីកចម្រើននៅក្នុងវិស័យទេសចរនៅមានកម្រិត»៕ តាកែវ