KW Cambodia របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង គ្រោងពង្រីកសាខាតាមបណ្តាខេត្តច្រើនទៀត នៅឆ្នាំ២០២៤

ជុំវិញ​ឧកញ៉ា

Keller Williams Cambodia (KW Cambodia) ដែល​មាន​លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ជា​ប្រធាន​ស្ថាបនិក ​​គ្រោង​នឹង​ពង្រីក​សាខា​ជា​ច្រើន​​ទៀត នៅ​តាម​បណ្តា​រាជធានី ខេត្ត នៅ​ឆ្នាំ២០២៤ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

KW Cambodia គឺជា​អាជីវកម្មមួយ ដែល​លោក​ឧកញ៉ា គីម ហ៊ាង បាន​ចុះ​ហត្ថលេខា​ផ្តាច់មុខ រយៈពេល​២០​ឆ្នាំ បូក​២០​ឆ្នាំ ស្មើ​នឹង​៤០​ឆ្នាំ ហើយ​លោក​បាន​នាំ​យក​ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ មក​កម្ពុជា តាំងពី​ឆ្នាំ​២០១៨។ KW Cambodia មកពី​ពាក្យ​ពេញ Keller Williams Cambodia ដែល​ក្រុមហ៊ុន​អាមេរិក​ Keller Williams Realty International បង្កើត​ឡើង​ដំបូង​ កាល​ឆ្នាំ១៩៨៣ ជា​ក្រុមហ៊ុន​អចលនទ្រព្យ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​នេះ​បាន​កែ​ប្រែ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​អចលនទ្រព្យ​វិញ។ Keller Williams Realty មាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥ស្នាក់ការ​ និងមាន​ក្រុមការងារជិត ២សែននាក់ នៅ​ទូទាំង​ពិភពលោក។

បច្ចុប្បន្ន​ KW Cambodia មានសាខា និងអនុសាខា នៅរាជធានីភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម ​ព្រះសីហនុ និង​ខេត្ត​កំពត។ សម្រាប់​លោកអ្នក ដែលចង់បើកសាខា KW Cambodia នៅ​តាម​បណ្តា​រាជធានី ខេត្ត ក្រុង ស្រុក ឬខណ្ឌ សូមអញ្ជើញទាក់ទងទៅ​ KW Cambodia។

ចំពោះ​លោកអ្នក ដែលចង់ទិញ លក់ និងជួលអចលនទ្រព្យ នៅ ៥៥ប្រទេស ដែលមាន​ស្នាក់ការរបស់ KW ឬ​សមាជិក KW Cambodia គ្រប់លំដាប់ថ្នាក់ មកពីគ្រប់ស្នាក់ការ នៅទូទាំង​ប្រទេស​ ដែលចង់មាន​ទំនាក់ទំនង​ជាមួយសមាជិក មកពី KW ៥៤ប្រទេសផ្សេងទៀត ក៏​អាចទាក់ទង​ទៅ​កាន់​ KW Cambodia បាន៕