ឧកញ៉ាបណ្ឌិត គីម ហ៊ាង បន្តប្រគល់ផ្ទះអាជីវកម្ម ហ្សបហោស៍ ជូនអតិថិជន បុរី វិមានសំណាង

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង ​​បាន​បន្ត​​ប្រគល់​ផ្ទះអាជីវកម្ម ហ្សបហៅស៍ (Shophouse) ​ជូន​ដល់​អតិថិជន​ បុរី វិមានសំណាង កាលពីពេល​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ឱ្យ​បញ្ជាក់​ពី​លោកឧកញ៉ា​ គីម ហ៊ាង ការ​ប្រគល់​ទទួល​ខាង​លើ​នេះ​ រួមមាន​ ការ​ប្រគល់​ផ្ទះ​អាជីវកម្ម ប្រគល់​សោ ប្រគល់​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ (ប្លង់រឹង) ជារួម​​គឺ​ប្រគល់​ទីតាំង​ផ្ទះ​ ១០០% ឱ្យ​ទៅ​អតិថិជន​កាន់​កាប់​​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​តែ​ម្តង។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាន​បង្ហាញ​សារ​​អបអរសាទរ​យ៉ាង​ដូច្នេះ​ថា៖ “សូមអបអរសាទរដល់ អតិថិជន បុរី វិមានសំណាង ដែលមកទទួលផ្ទះអាជីវកម្ម ហ្សបហោស៍ និងសូមគោរពជូនពរ​ទៅដល់អតិថិជន​ជួបតែសំណាង​ល្អ និងជោគជ័យគ្រប់ភារកិច្ច”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: https://bit.ly/3rBzGAQ

បុរី វិមានសំណាង ជា​គម្រោងអភិវឌ្ឍ​លំនៅឋាន​បែបអភិជន ដោយ​មានការ​សាងសង់​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម (Shophouse) រួមទាំង​ប្រភេទ​ផ្ទះ​វីឡា​ប្រណិត​ៗចំនួន ៤ប្រភេទ​ទៀត​​​ដូចជា​ វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។

បុរី វិមានសំណាង របស់លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅ​ខាង​ជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិត​ជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើម​ឈើ​ច្រើន និងព្រែក​ធម្មជាតិ​ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជា​ស្នាក់​នៅប្រចាំថ្ងៃ៕