ស្ថាបនិកក្រុមហ៊ុន អេសអូតូ ឧកញ៉ា ប៊ុន រតនាសេម ហោះទៅទីក្រុងឌូបៃ សន្យាថានឹងមានអ្វីថ្មីមកទឹកដីកម្ពុជាឆាប់ៗ!

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៊ុន រតនាសេម អគ្គនាយកក្រុមហ៊ុន អេសអូតូ ខេមបូឌា និងជាស្ថាបនិក S-Auto ទិញលក់រថយន្ត កាលពីពេលថ្មីៗនេះ បានបង្ហាញពីរូបថតប៉ុន្មានសន្លឹក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភ្ជាប់នឹងសារ៖ “លាបងប្អូនទៅឌូបៃ ប៉ុន្មានថ្ងៃ! បងប្អូនកុំសង្ស័យ អេសអូតូ នឹងមានអ្វីថ្មីឆាប់ៗនេះ! ដោយក្តីគោរពស្រលាញ់ពុកម៉ែបងប្អូន” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភ្លាមៗក្រោយ ឧកញ៉ា ប៊ុន រតនាសេម បង្ហោះសារ Oknha News បានសាកសួរលម្អិតបន្ថែម ពីការធ្វើដំណើរពីកម្ពុជា ទៅទីក្រុងឌូបៃ ដែលទឹកដីដ៏សុីវិល័យលំដាប់ពិភពលោក ប្រមូលផ្ដុំទៅដោយមហាសេដ្ឋី អ្នកវិនិយោគគ្រាក់ៗ និងអ្នកជំនួញ គ្រប់ប្រភេទនៅទីនោះ។

ទោះបីមិនទាន់ ទទួលចម្លើយលម្អិតពី ឧកញ៉ា ប៊ុន រតនាសេម ប៉ុន្តែតាមការបង្ហោះសារកាលពីព្រឹកមិញនេះ អគ្គនាយកក្រុមហ៊ុន អេសអូតូ ខេមបូឌា រូបនេះ ទំនងជា កំពុងស្វែងរកឱកាសវិនិយោគលើការនាំចូលណាមួយ ក្នុងវិស័យរថយន្តពីទីក្រុងឌូបៃ ទឹកដីនៃពិភពរថយន្តប្រេនល្បីៗរបស់ពិភពលោក មកកាន់ប្រទេសកម្ពុជា។

បច្ចុប្បន្ន លោកឧកញ៉ា ប៊ុន រតនាសេម មានមុខជំនួញមួយចំនួនក្នុងដៃ ដូចជា៖

១. S-AUTO Cambodia៖ ដែលជា ការ៉ាស​់ ទិញ-លក់​រថយន្ត​ធុនតូចគ្រប់ប្រភេទ លក្ខណៈគ្រួសារ
២. S-AUTO ជួល​រថយន្ត៖ សម្រាប់​ជួល​រថយន្ត​ទំនើបៗ
៣. S-AUTO Sevice៖ ការ៉ាស​​បម្រើ​សេវា​កម្ម​ជួសជុល​រថយន្ត
៤. អេសឆ្ងាញ់៖ លក់​បោះដុំ​ទាខ្វៃ (បង្កើត​ឡើង​សម័យ​កូវីដ-១៩)
៥. លំហែរ៖ អភិវឌ្ឍន៍​គម្រោង​ផ្ទះ​លំហែ​ទំនើប ជាយក្រុង ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ ​​​បើក​លក់ ​កាលព​ីចុងឆ្នាំ​២០២២ កន្លងទៅ
៦. ហាងលក់ពេជ្រ ឈីវែលរី ៖ លក់គ្រឿង​អលង្ការ​មាស​ពេជ្រ ​​
៧. Amazing Family Trading Co.,Ltd ៖ ជាក្រុមហ៊ុន នាំ​ចូល និង​ចែក​ចាយផលិតផល ​គ្រឿង​សំអាង​ និងសាប៊ូរ ។ល។

តាមរយៈមុខជំនួញជាច្រើន ក្រោមការគ្រប់គ្រងរបស់ លោកឧកញ៉ា សហគ្រិនខ្មែររូបនេះ បានរួមចំណែកផ្ដល់ការងារ ជាច្រើនកន្លែងដល់ប្រជាពលរដ្ឋខ្មែរ និងរួមចំណែកកសាងសេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕