ឧកញ៉ា ជា សុខឃាង បើកសម្ពោធសាលារៀន អារីហ្សូនថ្មី សាខាឫស្សីកែវ ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ជា សុខឃាង និងលោកស្រី ទា ដាវី បានបើកដំណើរការជាផ្លូវការ​សាលារៀន អារីហ្សូន (Arizon School) សាខា​ឫស្សីកែវថ្មី ក្រោមអធិបតីភាព​លោក​ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីសមាគមឧកញ៉ាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​​សម្ពោធ​ខាង​លើ​ បាន​ប្រារព្វ​ធ្វើ​ឡើង​នៅ​ទីតាំង​សាលារៀន អារីហ្សូន សាខាថ្មីនេះ ដែល​ស្ថិតនៅអគារលេខ ២៤២៥ ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់​គីឡូម៉ែត្​រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានវត្តមាន​គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា​អ្នក​អាណាព្យាបាលសរុបប្រមាណ ៨០០នាក់​ចូលរួម។ សាលារៀន អារីហ្សូនថ្មី ស្ថិតនៅ​ក្រោមស្ថាប័នអប់រំអេជី ហើយ​​ស្ថាប័ន​អប់រំមួយនេះ កំពុងគ្រប់គ្រងលើសាលាអន្តរជាតិហ្គ្រេនម៉ោន មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល អេជី និងការិយាល័យ​តំណាង​ក្លូប៊លស្ទូដែនប្រចាំប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ឧកញ៉ា ជា សុខឃាង បច្ចុប្បន្នជាអនុប្រធានសមាគមឧត្តមសិក្សាកម្ពុជា, ជាស្ថាបនិក និងប្រធាន​នាយក​ប្រតិបត្តិស្ថាប័នអប់រំ អេជី, សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និង​ជា​សមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា។ លោក ជា សុខឃាង ទទួលបានគោរមងារ «ឧកញ៉ា» ដែលប្រទានដោយព្រះមហាក្សត្រ តាម​រយៈ​ព្រះរាជក្រឹត្យលេខ នស/រកត/០១១៩/០៦៤ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩៕