កាដូថ្ងៃ ១៤ កុម្ភៈ ឧកញ៉ា ប៊ុន រតនាសេម លក់រថយន្តLexus NX 200t តម្លៃ 39,900$ ថែម Prius មួយគ្រឿងជូនអតិថិជន

ជុំវិញ​ឧកញ៉ា

ថ្ងៃទី១៤ កុម្ភៈ ត្រូវជាទិវានៃក្ដីស្រលាញ់ឆ្នាំនេះ លោកឧកញ៉ា ប៊ុន រតនាសេម អគ្គនាយកក្រុមហ៊ុន S-Auto Cambodia កំពុងធ្វើប្រូម៉ូសិនដ៏កម្រ និងកក្រើកជាថ្មីម្ដងទៀត ជូនអតិថិជនដំបូងគេ។ អតិថិជនទិញរថយន្តប្រភេទ NX200t ស៊េរីឆ្នាំ 2015 ប្រភេទ F-Sport ពណ៌ស មួយគ្រឿងក្នុងតម្លៃពិសេស 39,900$ នឹងទទួលបានការថែមប្រភេទរថយន្ត Prius មួយគ្រឿងភ្លាមៗ ដោយគ្មានលក្ខខណ្ឌ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តិចរថយន្តគុណភាពស្ទើរៗ ហើយ S-Auto យកមកលក់ផ្គួបធ្វើប្រូម៉ូសិនទេដឹង? ឬក៏ តម្លៃរថយន្ត Lexus NX 200t ឆ្នាំ 2015 ពណ៌ស ប្រភេទ F-Sport គេតម្លើងថ្លៃឱ្យខ្ពស់ រួចធ្វើប្រូម៉ូសិនទេដឹង?

ស្រាយនឹងចម្ងល់ទាំងអស់នេះ លោកឧកញ៉ា ប៊ុន រតនាសេម បានសង្កត់ធ្ងន់ថា៖ “សូមអតិថិជន កុំបារម្ភថា S-Auto កុហកតម្លៃ ឬលក់រថយន្តគ្មានគុណភាពជូនឱ្យសោះ។ រថយន្ត Lexus NX 200t 2015 F-Sport ពណ៌ស តម្លៃត្រឹមតែ 39,900$ នេះ គឺតម្លៃទាបជាងទីផ្សាររួចទៅហើយ។ ចំពោះគុណភាព​អតិថិជនមកមើលផ្ទាល់សិន បើគុណភាពឡានស្ទើរ កុំទិញអី!”

លោកឧកញ៉ា ប៊ុន រតនាសេម បានបន្ថែមថា លោកឧកញ៉ា គ្រាន់តែចង់ផ្ដល់កាដូទិញរថយន្ត ថែមរថយន្តនេះ ដល់អតិថិជនសំណាងដំបូងគេ ថ្ងៃទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ នេះប៉ុណ្ណោះ ។  កុំបណ្ដោយឱ្យកាដូថ្ងៃ ១៤ កុម្ភៈ ទិវានៃក្ដីស្រលាញ់ដ៏អស្ចារ្យនេះ របូតផុតឱ្យសោះ! មកមុន បានមុន ទិញរថយន្តមួយគ្រឿង បានរថយន្តដល់ទៅពីរគ្រឿងចូលផ្ទះ គឺមានតែនៅ S-Auto Cambodia តែមួយប៉ុណ្ណោះ ។   

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អ្នកជំនួញចាស់វស្សា ក្នុងវិស័យទិញលក់ និងនាំចូលរថយន្តប្រចាំប្រទេសកម្ពុជា លោកឧកញ៉ា ប៊ុន រតនាសេម ទើបតែបានបង្ហើបពីផែនការអាជីវកម្មថ្មីមួយទៀត​ គឺការទទួលកុម្ម៉ង់ប្រភេទរថយន្ត Modified ស៊េរីទំនើប និងប្រណិតៗ ពីប្រទេសអារ៉ាប់រួម ទីក្រុងឌូបៃ ផងដែរ។