ទីបំផុតរថយន្តក្រុមហ៊ុន វិរៈ ប៊ុនថាំ បានឈានជើងចូលទីក្រុងហូជីមិញ ដោយជោគជ័យ

ជុំវិញ​ឧកញ៉ា

ទីបំផុតរថយន្តដឹកអ្នកដំណើរ និងទំនិញ​ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់​​លោក​ឧកញ៉ា សួរ វីរៈ ​​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​វៀតណាម ​​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ចេញ-ចូល ទីក្រុង​ហូជីមិញ ដោយ​ជោគជ័យ​ហើយ ដែល​នេះ​នឹង​ធ្វើ​ឱ្យ​អតិថិជន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ​​ក្នុង​ការ​ធ្វើ​ដំណើរ ឬ​ផ្ញើ​ទំនិញ រវាង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា សួរ វីរៈ ​​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា៖ “បន្ទាប់ពីបកស្រាយ វែកញ៉ែក​ទាញយកហេតុផលជាច្រើន ជាមួយអាជ្ញាធរវៀតណាម ទីបំផុតរថយន្តដឹកអ្នកដំណើរ និងទំនិញ​របស់ ក្រុមហ៊ុនវិរ: ប៊ុនថាំ បានឈានជើងចូលទីក្រុងហូជីមិញដោយជោគជ័យ។ សូមអរគុណអាជ្ញាធរ និង​បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្របសម្រួល។

ក្រុមហ៊ុន​ វិរៈ ប៊ុនថាំ សាខាហូជីមិញ មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះលេខ៦៤៦អូ ផ្លូវហ្វៀងចាយ សង្កាត់ទី១១ ខណ្ឌទី៥ ទីក្រុងហូជីមិញ។

ទំនាក់ទំនង សម្រាប់ព័ត៌មានលម្អិតបន្ថែមប្រទេសវៀតណាម ៖ 0346086663 និង 0936195232។
ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម ផ្ញើអីវ៉ាន់ពី​ប្រទេសវៀតណាម មកប្រទេសកម្ពុជា៖​ 012 422 711 | 098 422 711 ៕

519 Shares