ឧកញ៉ា តែ តាំងប៉ ដឹកនាំ និងរៀបចំសិក្ខាសាលាដល់សមាជិក សមាជិកា FASMEC នៅខេត្តតាកែវ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធាន FASMEC បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ដល់សមាជិក សមាជិការបស់ FASMEC នៅខេត្តតាកែវ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមដោយលោក យង់ សុវឌ្ឍនា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងដៃគូសហការឧបត្ថម្ភនានា មានដូចជា  សមាគមមូលនិធិសម្តេចតេជោ, សហគ្រិនខ្មែរ ,ធនាគារ កាណាឌីយ៉ា,ធនាគារវីង ម.ក ,ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា,ធនាគារ ហ្វីលីព ព្រមទាំងដៃគូសហការផ្សេងៗទៀត ដោយមានSMEចូលរួមចំនួន២៥០នាក់ផងដែរ។

គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។

សូមជម្រាបជូនថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) កន្លងមក តែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តផ្សេងៗ ដើម្បីឱ្យម្ចាស់សហគ្រាស ឬអាជីវកម្មអាចលើកពីផលវិបាកដែលទាក់ទងនឹងការលក់ផលិតផលក្នុងស្រុក និងការនាំចេញ លើសពីនោះក៏ជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងផ្សេងៗដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ។

គួរបញ្ជាក់ផងដែរថា រយៈពេល១ឆ្នាំពេញ២០២៣កន្លងទៅ FASMEC បាន រៀបចំសិក្ខាសាលា២៥រាជធានី-ខេត្ត ស្តីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ ដែលមានម្ចាស់ សហគ្រាសចូលរួមប្រមាណ ៥,៣៣៧នាក់ និងស្ត្រី២,៦០០នាក់៕