ឧកញ៉ា ហួត ឈឿន ត្រៀមឆ្លងប្រគេនអណ្ដូងទឹកស្អាតទី៤ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី មុនចូលឆ្នាំខ្មែរ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី ត្រៀមឆ្លងប្រគេនអណ្ដូងទឹកស្អាតទី៤ ដល់ព្រះអង្គ វន វាសីច័ន្ទមុនី នៅមុនពេលពិធីចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីទុកឱ្យប្រជាជនប្រើប្រាស់តាមតម្រូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃអង្គារនេះ​ យ៉ាងដូច្នេះ​ថា អណ្តូងទឹក និងប្រព័ន្ធ​ចែកចាយទឹក​ស្អាតទី៤ បានសាងសង់រួចប្រហែល ៤០%ហើយ ខណៈ​ដែល​ជាងកំពុង​សម្រុកឱ្យ​ទាន់មុនចូលឆ្នាំខ្មែរ ដើម្បីវេរឆ្លងប្រគេន​ព្រះអង្គ​ធម្មវន វាសី ច័ន្ទ មុនី ព្រោះឆ្នាំនេះគ្មានភ្លៀងសោះ។

លោកឧកញ៉ា ហួត ឈឿន ធ្លាប់​បានបញ្ជាក់ថា អណ្តូងដំបូងនិងអណ្តូងទី២ បានវេរប្រគេនវត្តរួចរាល់ហើយ ចំណែក​អណ្តូង​ទី៣ ទោះសាង​សង់​រួចរាល់ក្ដី តែមិនទាន់បានវេរប្រគេនព្រះអង្គនៅឡើយ​ទេ ចាំ​វេរ​​ប្រគេន​រួមគ្នា​ជាមួយ​នឹង​អណ្តូង​លើកទី៤តែម្តង។

ក្នុងឱកាសនោះដែរ លោក​ឧកញ៉ា ក៏បានថ្លែងអំណរគុណដល់​ថ្នាក់ដឹកនាំ​ លោកឧកញ៉ា លោកលោកស្រី និងពុទ្ធ​បរិស័ទ​ទាំងអស់​ ដែលបានចូលរួមបច្ច័យ សម្រាប់កសាងអណ្ដូងនោះគ្រប់ៗគ្នា៕