គម្រប់ខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំ អ្នកឧកញ៉ា គិត ម៉េង នាំអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រារព្ធខួបស្នេហាយ៉ាងផ្អែមល្ហែមនៅចំពោះមុខបុគ្គលិក

ជុំវិញ​ឧកញ៉ា

ថ្ងៃ​នេះ​ជា​គម្រប់​ខួប ៩ ឆ្នាំ​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ឧកញ៉ា គិត ម៉េង និង​អ្នកឧកញ៉ា ម៉ៅ ចំណាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នា​ឱកាស​ដ៏​មាន​អត្ថន័យ​នោះ​​ប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ដូចជា ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត Cellcard, ក្រុមហ៊ុន សេវា​អ៊ីនធឺណិត Ezecom, ធនាគារ វីង (ខេមបូឌា) ម.ក, ស្ថានីយទូរទស្សន៍ CTN, ក្រុមហ៊ុន​ធានា​រ៉ាប់រង អ៊ិនហ្វីនីធី និង​ក្រុមហ៊ុន​ធំ​ៗ​ជាច្រើន​ផ្សេងទៀត បាន​ពោល​ភាសា​ស្នេហា​ជ្រាលជ្រៅ​ជូន​ទៅ​ដល់​ភរិយា​បណ្ដូល​ចិត្ត​លោក​យ៉ាង​ផ្អែមល្ហែម​ជាទីបំផុត។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​រៀបចំ​កម្មវិធី​នៅ Royal Group ដោយ​មាន​បុគ្គលិក​ជាន់​ខ្ពស់​ច្រើន​រូប​របស់​ក្រុមហ៊ុន​ចូលរួម​ផង​ដែរ។ នៅ​ពេល​អ្នកឧកញ៉ា គិតម៉េង កាន់​ដៃ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ទៅ​តុ​ដើម្បី​កាត់​នំ​ខេក អ្នក​ឧកញ៉ា ម៉ៅ ចំណាន ក៏​បាន​ថើប​ថ្ពាល់​ឧកញ៉ា គិត ម៉េង ហើយ​អ្នក​ឧកញ៉ា​ទាំង​ទ្វេ​បាន​ឱប​គ្នា​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​ធំ​ធេង​ដែល​​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក្រោម​សម្រែក​​អបអរ​សាទរ​ពី​បុគ្គលិក​នៅ​ទី​នោះ​ផ្ទាល់។

គួរ​បញ្ជាក់​ថា បើ​ទោះ​ជា​មិនមែន​ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ ក៏​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ជា​មហាសេដ្ឋី​លំដាប់​ស្រុក​ខ្មែរ​រូប​នេះ តែងតែ​បង្ហាញ​រូបភាព​ដ៏​មាន​សុភមង្គល និង​សារ​ជូនពរ​ផ្អែមល្ហែម​លើ​បណ្ដាញ​សង្គម​លោក​ជានិច្ច ហើយ​ជារឿយៗ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែងតែ​សរសើរ​ ​អ្នកឧកញ៉ា ម៉ៅ ចំណាន ថា​ជា​ម្ដាយ និង​ភរិយា​ល្អ​បំផុត។

ពេល​ឃើញ​ការ​រ៉ាយរ៉ាប់​ពី​ទំហំ​ស្នេហ៍​ជ្រាលជ្រៅ​នៃ​អ្នក​ទាំង ២ អ្នក​គាំទ្រ ពិតជា​លួច​សរសើរ​ការ​ខិតខំ​ប្រឹងប្រែង​ថែ​រក្សា​​គ្រួសារ និង​មុខ​ជំនួញ​បាន​ល្អ​ដូច​គ្នា៕