មកមើលទិដ្ឋភាពចុះសំបុត្រអាពាហ៍ពិពាហ៍របស់កូនប្រុសឧកញ៉ា លាង ហ៊ី និងកូនស្រីរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ

ជុំវិញ​ឧកញ៉ា

រូបភាពជាច្រើនសន្លឹក ដែលពិធីការ ឈូក ប្រណិត បានបង្ហោះប៉ុន្មានម៉ោងមុននេះ បានបង្ហាញពីទិដ្ឋភាពនៃការចុះសំបុត្រអាពាហ៍ពិពាហ៍មង្គលអាពាហ៍ពិពាហ៍របស់បុត្រីលោក ឆាយ ឬទ្ធីសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនឹងកូនប្រុសឧកញ៉ា លាង ហ៊ី ស្ថាបនិក ក្រុមហ៊ុន ឃូ ថៅអឺរ (Khou Tower)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិដ្ឋភាពនៃការចុះសំបុត្រអាពាហ៍ពិពាហ៍របស់កូនកំលោះ ហ៊ី សុវណ្ណ(ខេននី) និងកូនក្រមុំ ឆាយ សុគន្ធនីតា ធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្ដមានមេបាចាស់ទុំទាំងសងខាង ព្រមទាំងវត្ដមានភ្ញៀវកិត្ដិយសជាច្រើនរូប ដូចជាលោក ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រី្ដក្រសួងមហាផ្ទៃ,លោក អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន, ឧកញ៉ា ហ៊ុន ស៊ីណាត ជាដើមបានអញ្ជើញចូលរួមធ្វើជាសាក្សីផងដែរ៕

ប្រភពរូបភាព៖ បាយសី