អ្នកឧកញ៉ា លី ហួរ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ​ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាជាច្រើនរូប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន(លឹម តេកអៀក) ដែលត្រូវជាឪពុកបង្កើតរបស់លោកជំទាវ គឹម ចាន់ណា និងឧកញ៉ា លឹម វុទ្ធី ព្រមទាំងជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង ដែលបានបានទទួលមរណភាពកាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង  ១០:០៥ នាទីព្រឹកក្នុងជន្មាយុ ៨៣ឆ្នាំដោយជរាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ អ្នកឧកញ៉ា លី ហួរ បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ អ្នកឧកញ៉ា ឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់អ្នកមានគុណមួយរូបជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជម្រាបជូន សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ផងដែរថា ពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ មហាឧបាសក អ្នកឧកញ៉ គឹម ចំរើន នឹងប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:៣០នាទី រសៀល នៅផ្ទះលេខ២៣ ផ្លូវ១៧ គម្រោង០២ បុរី ប៉េង ហួត បឹងស្នោរ សង្កាត់និរោធ រាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ចូលរួម និងអនុមោទនាទទួលយកនូវបុណ្យកុសលតាម​កម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕