សមាគមឧកញ៉ាកម្ពុជា ផ្ញើសាររំលែកទុកលោកស្រី អ៊ុំ ផារ៉ាន់ ចំពោះមរណភាពសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២០ ខែមេសានេះ បានផ្ញើសាររំលែកទុក្ខជូនចំពោះ លោកស្រី អ៊ុំ ផារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដែលត្រូវជាស្វាមីរបស់លោកស្រី និងជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញមួយរូបបានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៥:៤០ នាទីព្រឹកក្នុងជន្មាយុ ៦៧ឆ្នាំដោយរោគាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មរណភាពរបស់ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូបដែលពោរពេញចំណេះដឹង និងឆន្ទៈក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងបានរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការស្រាវជ្រាវ ផ្សព្វផ្សាយ ជាពិសេសបណ្តុះបណ្តាលបញ្ញាវន្ត និងសិស្ស និស្សិត ជាច្រើននាពេលកន្លងមកប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។