កូនប្រុសឧកញ៉ា ម៉ៅ ម៉ាល័យ ចូលកាន់តំណែង អភិបាលរងខេត្តបន្ទាយមានជ័យ ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ​​បាន​រៀបចំ​ពិធីប្រកាសចូលកាន់តំណែង លោក កែ​ សួនសុភាព ជា​​អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាផ្លូវការ​ ក្រោមអធិបតីភាព លោក​ ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ​លោក​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅ​សាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោក កែ​ សួនសុភាព ​​ដែល​ជា​កូន​ប្រុស​របស់លោក​​ស្រី​​ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ​ត្រូវ​បាន​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​​ចេញ​អនុក្រឹត្យ​​តែងតាំង​ ​ឱ្យ​កាន់​មុខ​តំណែង​ជា អភិបាលរង នៃ​គណៈអភិបាល​ខេត្តបន្ទាយមានជ័យ ជំនួស​លោក គីង វណ្ណៈ ដែល​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

លោក កែ​ សួនសុភាព ​ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ជាកូនប្រុស​របស់​នាយឧត្តម​សេនីយ៍​ កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និងជា​អ្នកតំណាងរាស្រ្តមណ្ឌល​ខេត្ត​បន្ទាយមានជ័យ​ និង​លោក​ស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន។

សូម​ជម្រាប​ថា មុន​ទទួល​បាន​ការ​តែងតាំង​នេះ លោក កែ​ សួនសុភាព ​គឺជា​មន្ត្រីក្របខ័ណ្ឌ​នគរបាលជាតិកម្ពុជា ដែល​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ ប៉ុន្តែ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ​ផ្ទេរ​បញ្ចូល​ក្របខ័ណ្ឌ មក​ជា​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី ថ្នាក់លេខ៣ នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ​​នៅ​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣៕