សរុបព្រឹត្ដិការណ៍ជុំវិញឧកញ៉ា សំខាន់ៗចំនួន១០ ប្រចាំសប្ដាហ៍នេះ

ជុំវិញ​ឧកញ៉ា

នៅចុងសប្តាហ៍​នេះ​ ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​ជុំវិញ​ឧកញ៉ា សំខាន់ៗ​ចំនួន​១០ ​​ដែល​​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​​ប្រិយមិត្ត​អ្នក​អាន​ប្រចាំសប្តាហ៍ ​​រួម​មាន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានការបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ជាប្រធានសមាគមសិល្បករខ្មែរ

២. អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រកម្មវិធីប្រកួតបាលទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការកៀរគររៃអង្គាសថវិកាជួយដល់មូលនិធិគន្ធបុប្ផា

៣. ៥០ម៉ឺនដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»

៤. ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ គោរមងារឧកញ៉ា ជាគោរមងារដ៏មានតម្លៃមួយ បានចាក់ឬសជ្រៅក្នុងវប្បធម៌ខ្មែរ

៥. អ្នកឧកញ៉ា សេង ញ៉ក់ រៀបចំពិធីបើកសម្ពោធពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤

៦. នៅក្នុងឱកាស ចម្រើនព្រះជន្ម ១០០ព្រះវស្សា ឪពុកអ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា១លានដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈ ការប្រកួតបាល់ទាត់មនុស្សធម៌

៧. ក្រុមហ៊ុន HGB Group របស់ឧកញ៉ា ង៉ូវ លាងហួត ប្រកាសបញ្ចប់ទទួលសិទ្ធិនាំចូលចែកចាយរថយន្ត Jeep និង Ram

៨. អ្នកឧកញ៉ា សុខ គង់ ចូលក្រាបថ្វាយបង្គំ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ពិភាក្សាត្រៀមធ្វើបុណ្យមហាផ្កាប្រាក់សាមគ្គី នៅចុងខែមិថុនា

៩. សេដ្ឋីខ្មែរតែ ៣រូបប៉ុណ្ណោះ បានចូលជួបព្រះមហាក្សត្រប្រ៊ុយណេ ក្នុងព្រះរាជពិធីសោយព្រះក្រយាព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣

១០. ឧកញ៉ា លី សុភ័ក្ត ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»