អ្នកឧកញ៉ា ទៀ វិចិត្រ បរិច្ចាគថវិកា ២ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជា​អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងភរិយា បាន​បរិច្ចាគថវិកា​ចំនួន ២០,០០០​ដុល្លារអាមេរិក ជូន​ដល់​សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ​ដែរ លោកឧកញ៉ា ហេង គីមស៊រ អគ្គនាយករង ក្រុមហ៊ុន ជីធីវីសុី គ្រុប ដែលត្រូវជាប្អូនថ្លៃ​របស់​អ្នកឧកញ៉ា ទៀ វិចិត្រ និងភរិយា​ ក៏​បានចូលរួម​បរិច្ចាគ​​ថវិកាចំនួន ៥,០០០ដុល្លារ ជូន​ដល់​សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ផងដែរ។

ពិធីប្រគល់ទទួលថវិកា​ខាង​លើ​ ត្រូវបាន​ធ្វើ​ឡើង​​​នៅរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤​នេះ ក្រោមអធិបតីភាព​ លោក​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជា​ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។ លោក​អភិបាលខេត្ត​ ​បានថ្លែងអំណរអគុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោក​ឧកញ៉ា​ ហេង គីមស៊រ​ ព្រមទាំង​ក្រុមគ្រួសារ​ ដែលបាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ឧសភា) ឆ្នាំ២០២៤​នេះ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគម៍មានសុខភាពល្អ និងមានភាពធន់នឹង​អាកាសធាតុ»៕​