អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសរៀបចំកម្មវិធីបរិច្ចាគឈាមចែករំលែកក្តីស្រឡាញ់ លើកទី៣ ជាមួយគ្រួសារ វិរៈ ប៊ុនថាំ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហោះសារកៀរគរដល់បងប្អូនដើម្បីចូលរួមធ្វើការងារមនុស្សធម៌ និងសង្គមជាមួយគ្នា តាមរយៈការបរិច្ចាគឈាម ដែលការចុះឈ្មោះនឹងបន្ត រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភានេះ។
សូមបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះធ្វើនៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ នាថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា។
ទីតាំងកម្មវិធីនៅការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ៖ https://maps.app.goo.gl/kGYbM3Wv8uob6rcv5
ទំនាក់ទំនងដើម្បីធ្វើការចុះឈ្មោះតាមរយៈ៖ Facebook Page ផ្លូវការក្រុមហ៊ុនវិរៈ ប៊ុនថាំ ឬ 010 522 522 | 081 911 911។
គួររំឭកថា កាលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំអេចប្រេស បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន វិរៈ ប៊ុនថាំ បរិច្ចាគឈាមចែករំលែកក្តីស្រឡាញ់ជួយដល់សង្គម ជាលើកទី២ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន បានចំនួនជាង ១៥០ប្លោក។ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ការបរិច្ចាគឈាមជួយដល់ជីវិតមនុស្ស បានក្លាយជាវប្បធម៌សម្រាប់ក្រុមហ៊ុនវិរ:ប៊ុនថាំ៕



