ក្រុមបាល់ទាត់ខ្មែរយូណាយធីត របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងប្រកួតមិត្តភាពជាមួយនឹងក្រុមដែលមកពីលីគកំពូលហ្វីលីពីន

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៤ល្ងាច ក្រុមបាល់ទាត់ខ្មែរយូណាយធីត នឹងប្រកួតមិត្តភាពជាមួយនឹងក្រុម TULOY FC ដែលមកពីលីគកំពូលរបស់ប្រទេសហ្វីលីពីន ដើម្បីត្រៀមខ្លួនក្នុងការដណ្តើមពានរង្វាន់ UYFC Soccer League 2025នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ផងដែរ កាលពីរដូវកាលមុន ក្រុមបាល់ទាត់ខ្មែរយូណាយធីត បានក្លាយជាជើងឯកក្នុងពានរង្វាន់ UYFC Soccer League លើកទី៧ ឆ្នាំ២០២៤ ជាពានរង្វាន់បាល់ទាត់ដ៏ធំមួយនៅកម្ពុជា ដែលរៀបចំដោយ សហភាព​សហពន្ធ័យុវជន​កម្ពុជា ឬហៅកាត់ថា ស.ស.យ.ក ក្រោមការដឹកនាំ​របស់​លោក​អភិសន្តិបណ្ឌិត ស សុខា អនុប្រធាន​សហភាពសហព័ន្ធយុវជនកម្ពជា និងជាប្រធានគណ:កម្មការ Soccer League។

សូមជម្រាបថា បច្ចុប្បន្ន​លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជា​នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ដែលធ្វើអាជីវកម្មផ្នែក ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យ​គ្រប់​ប្រភេទ។ លោកឧកញ៉ា ក៏ជា​នាយកប្រតិបត្តិរបស់បុរី វិមានសំណាង (Borey Vimean Samnang) ដែលជា​លំនៅដ្ឋានលំដាប់អភិជន លើផ្ទៃដី ២៥ហិកតា មានជិត ៤០០វីឡា ខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ។

ទទឹមនឹងនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏ជាស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United។ ក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយកំពុងត្រៀមចូលលេងលីគកំពូលកម្ពុជាក្នុងថ្ងៃអនាគត៕