អ្នកឧកញ៉ា គិត ម៉េង តែងតាំង ជំទាវអ្នកឧកញ៉ា តាំង វួចឡាយ ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្ម អាណត្តិទី៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចតែងតាំង លោកជំទាវអ្នកឧកញ៉ា តាំង វួចឡាយ សហស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូ អិលធីឌី ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ អ្នកឧកញ៉ា តាំង វួចឡាយ ជាភរិយាអ្នកឧកញ៉ា អុឹង សែ ស្ថាបនិកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ (PTC Computer Co., Ltd) ដែលជាក្រុមហ៊ុនធំជាងគេបំផុតមួយក្នុងប្រទេសកម្ពុជា លើការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា រយៈពេលជិត ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៦ មក។

សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។

សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕