ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ និងលោក ដុស ឌីន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាផ្ដើមកិច្ចសហការរវាង សាលាអន្តរជាតិ ចុងអុីង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ចុងអុីង និងលោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរួមគ្នាចុះអនុស្សរណៈនៃការយោគយល់ជាផ្លូវការ នៅទីស្នាក់ការកណ្តាលរបស់អម្រឹត នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាដ៏មានសារ:សំខាន់រវាងភាគីទាំងពីរគឺជា កិច្ចសហប្រតិបត្តិការរួមដែលមានគោលបំណងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សមាជិករបស់ស្ថាប័នទាំងពីរ ដោយបុគ្គលិក និងអតិថិជនរបស់អម្រឹត នឹងទទួលបានអាហារូបករណ៌ពិសេស សម្រាប់ការចុះឈ្មោះបុត្រធីតាចូលរៀននៅសាលាអន្តរជាតិ ចុងអុីង។

លើសពីនេះទៀត អ្នកអាណាព្យាបាល បុគ្គលិក និងលោកគ្រូអ្នកគ្រូនៃសាលាអន្តរជាតិ ចុងអុីង ក៏អាចប្រើប្រាស់សេវាហិរញ្ញវត្ថុសមរម្យពី អម្រឹត ដើម្បីគាំទ្រការសិក្សារបស់កូនៗបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។

សាលាអន្តរជាតិចុងអុីង គឺជាសាលាអន្តរជាតិឈានមុខគេដែលផ្តល់ការអប់រំចំណេះទូទៅ ៣ភាសាគឺ ខ្មែរ អង់គ្លេស និងចិន ទទួលសិស្សចាប់ពីអាយុ២ឆ្នាំ ដល់ថ្នាក់ទី១២ ។​ ចុងអុីង ផ្តល់បរិយាកាសសិក្សាដែលមានសុវត្ថិភាព ផាសុខភាព និងសម្ភារៈបរិក្ខារទំនើបទាន់សម័យ។កាន់តែពិសេសនោះ សាលាអន្តរជាតិ ចុងអុីង ផ្តល់ការអប់រំលំដាប់ពិភពលោក សញ្ញាប័ត្រទទួលស្គាល់ដោយចក្រភពអង់គ្លេស កម្មវិធីសិក្សា៣ភាសា ដែលផ្តោតសំខាន់លើសុខុមាលភាព ជំនាញទំនាក់ទំនង បច្ចេកវិទ្យាAI គំនិតច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងកម្រិតពិភពលោក។អ្វីដែលជាចំនុចសំខាន់នោះគឺ ចុងអុីង បណ្តុះបណ្តាលបុត្រធីតាលោកអ្នកឱ្យក្លាយទៅជាមនុស្សល្អ អ្នកដឹកនាំគំរូ និងសហគ្រិនឆ្នើមនៅថ្ងៃអនាគត។

អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន១០ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ផលវិជ្ជមានដល់សង្គម។ Bank SinoPac (ធនាគារ សាយណូផេក)គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕