មកដឹងពីបទចម្រៀងល្បីៗជាច្រើនបទ ដែលលោកឧកញ៉ា យឹម តាស្រង់ បាននិពន្ធទំនុកច្រៀងដល់តារាចម្រៀង មាស សុខសោភា

ជុំវិញ​ឧកញ៉ា

ខណៈពេលដែលតារាចម្រៀង មាស សុខសោភា កំពុងជួបរឿងមិនសប្បាយចិត្តរឿងបែកបាក់ស្វាមី និងរឿងលុយរាប់ម៉ឺនដុល្លារផុងខ្លួនជាមួយតាឥសីសក់សភ្នំត្បែង ស្រាប់តែឧកញ៉ា យឹម តាស្រង់ បានចេញមុខរំលឹកពីការធ្វើបទចម្រៀងល្បីៗរបស់ខ្លួនជាច្រើនដល់តារាចម្រៀង មាស សុខសោភា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា យឹម តាស្រង់ បាននិយាយថា « សមត្ថភាព សម្លេងរបស់ មាស សុខសោភា នៅតែជាការចងចាំលើចុងប៊ិករបស់ខ្ញុំកន្លងមកជានិច្ច » ។

កន្លងមកឧកញ៉ា យឹម តាស្រង់ បាននិពន្ធ Melody និងទំនុកច្រៀង ដល់តារាចម្រៀង មាស សុខសោភា រាប់មិនអស់ ដែលបទចម្រៀងទាំងនោះសុទ្ធសឹងតែជាបទល្បីៗ និងផ្ទុះការការចាប់អារម្មណ៍បំផុតពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ។

បទចម្រៀងទាំងនោះរួមមានបទ « ស្តាប់ Ring Ring Tune បង អូនស្រក់ទឹកភ្នែក » « ខ្ញុំស្មោះគេ គេស្មោះអ្នកផ្សេង » « ដឹងថាបងនៅនឹកគេ » « ហេតុអ្វីអ្នកកុហកខ្ញុំ » « ដើមឈើស្នេហ៍ » « ពេលគេងលក់ទើបអាចភ្លេចបង » « ខ្មាស់គេប៉ុណ្ណាបើបងបែកអូន » « ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ » « ស្រឡាញ់ស្មោះបងថាអូនមោក » និង បទ « បោកអ្នកណាបោកទៅ លើកលែងតែអូន » ជាដើម…។ នៅមានបទចម្រៀងល្បីៗជាច្រើនទៀតដែលលោកឧកញ៉ា យឹម តាស្រង់ បាននិពន្ធចម្រៀងសម្រាប់តារាចម្រៀង មាស សុខសោភា ៕