ឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្ញើសារអបអរសាទរអ្នកឧកញ៉ា គិត ម៉េង ដែលភរិយានិងកូនប្រុស ទទួលបានគោរមងារ «អ្នកឧកញ៉ា» និង «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីមហ៊ាង ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេស និងលោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ សូម​ផ្ញើសារ​អបអរសាទរ​អ្នកឧកញ៉ា គិត ម៉េង​ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​​ដែល​ភរិយា​របស់​លោក​គឺ លោកជំទាវ​ឧកញ៉ា ម៉ៅ ចំណាន និង​កូនប្រុស​ច្បង​ លោក​ គិត ស៊ូឡា ​​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ ផ្តល់​គោរមងារ​ជា «អ្នកឧកញ៉ា» និង​ «ឧកញ៉ា» ​នៅ​ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាស​ប្រកបដោយក្ដីសោមនស្សរីករាយនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមគ្រួសារ​ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ និង​សម្រេចបានជោគជ័យ​​បន្ថែមទៀត ដើម្បី​ចូល​រួម​ចំណែក​ជួយ​អភិវឌ្ឍ​ប្រទេសកម្ពុជា​លើ​គ្រប់វិស័យ៕