សម្លរតុងយ៉ាំបង្កងមួយខ្ទះត្នោតធំ ធ្វើដោយផ្ទាល់ដៃលោកឧកញ៉ា ឡេង និមល និងលោកជំទាវ បានទៅដល់សិស្សជាង២០០នាក់ នៅស្រុកជុំគិរីហើយ

ជុំវិញ​ឧកញ៉ា

មួយរយៈពេលចុងក្រោយនេះ ក្រុមយុវជនបូជាការពារយុត្ដិធម៌ ដឹកនាំដោយលោកឧកញ៉ា ឡេង និមល និងលោកជំទាវ តែងតែចុះធ្វើម្ហូបសម្លរតុងយ៉ាំបង្កងជាច្រើនខ្ទះត្នោត ចែកជូនលោកយាយ លោកតា អ៊ំ ពូ មីង ក្មេងៗសិស្សានុសិស្ស នៅតាមមណ្ឌល និងនៅសាលាជាច្រើន តាមបណ្ដាររាជធានីខេត្ដនានាទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រួមជាមួយនឹងក្រុមការងារ បានបន្ដយុទ្ធនាការចែករំលែកក្ដីស្រឡាញ់ដល់កុមារកម្ពុជាជាង២០០នាក់ នៅសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុកជុំគិរី ខេត្ដកំពត។

ដូចសព្វមួយដង លោកឧកញ៉ា ឡេង និមល និងលោកជំទាវ តែងតែសួរសុខទុក្ខដល់ក្មួយៗពីដំណើរការនៃការសិក្សា ការរស់នៅ បន្ថែមពីនោះ លោកឧកញ៉ាក៏បានចូលធ្វើម្ហូបដោយផ្ទាល់ដៃ ដួសដាក់ចាន លើកជូនប្អូនៗហូបផងដែរ។

សូមជម្រាបជូនថា ក្រុមយុវជនបូជាការពារយុត្ដិធម៌ មិនត្រឹមតែចែករំលែកក្ដីស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយការធ្វើម្ហូបប៉ុណ្ណោះនោះទេ ជានិច្ចកាលក្រុមយុវជនបូជាការពារយុត្ដិធម៌ តែងតែចុះយកសម្ភារៈគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើន ជូនលោកតា លោកយាយ និងបងប្អូនទាំងអស់ដែលមានជីវភាពខ្វះខាតពិតប្រាកដនៅតាមបណ្ដាររាជធានីខេត្ដទាំង២៥ផងដែរ៕