អ្នកឧកញ៉ា សួរ វីរៈ ទទួលពានរង្វាន់ «ថ្នាក់ដឹកនាំ និងជានាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ២០២៥ នៅអាស៊ី»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានទទួលពានរង្វាន់ «ថ្នាក់ដឹកនាំ និងជានាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ២០២៥ នៅអាស៊ី» ពីស្ថាប័ន ASIA PRESTIGE 50 UNDER 50 CEO EXCELLENCE AWARD 2025 កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍នេះ ជាការទទួលស្គាល់អ្នកដឹកនាំដែលមានចក្ខុវិស័យ ភាពច្នៃប្រឌិត អ្នកគ្រប់គ្រងកំពូល សហគ្រិន និងម្ចាស់អាជីវកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ ដែលបានរួមចំណែកចំពោះសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់អាស៊ី។ កម្មវិធីនេះដែរ មានការចូលរួមពីអ្នកទទួលរង្វាន់ដែលមានអាយុក្រោម ៥០ឆ្នាំ មកពី ២៦ប្រទេស និងពីវិស័យពាណិជ្ជកម្មចំនួន ១៩ ព្រមទាំងមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមសរុបចំនួន ២៨០ នាក់ មកពីតំបន់អាស៊ី។

អ្នកឧកញ៉ា សួរ វីរៈ ជាអ្នកជំនួញពហុវិស័យមួយរូប តែងមានភាពច្នៃប្រឌិត និងគិតពីផលប្រយោជន៍សម្រាប់សង្គមជាតិ។ គោលដៅធំបំផុតរបស់អ្នកឧកញ៉ា គឺចូលរួមបង្កើតផលិតផលទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសតជាង១០កន្លែង ខណៈដែល រីសតស្រស់ស្អាតចំនួន ០៤កន្លែង នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង រួមមាន៖ ១.កោះស្តេចរីសត(Koh Sdach Resort) ២.កោះអភិជនរីសត(Koh Apikjun Resort) ហើយ ៣.ម៉េតម៉ាងឃី រីសត(Mad Monkey Resort) ៤.រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ(Royal Beach Resort & Residence by EHM)៕