សណ្ឋាគារ សាន់ & មូន រីវើសាយ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទទួលបានពានរង្វាន់“បដិសណ្ឋារកិច្ចឈានមុខគេនៅអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥” ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ (IBM) ដែលទទួលស្គាល់ជាសាកល

ជុំវិញ​ឧកញ៉ា

ដោយមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងសណ្ឋាគារធំៗក្នុងតំបន់ ជាលិទ្ធផលសណ្ឋាគារដែលមានប្រភពកំណើតពីប្រទេសកម្ពុជា គឺសណ្ឋាគារ សាន់ & មូន រីវើសាយ សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ប្រណិតភាពមួយនៅកណ្តាលទីក្រុងភ្នំពេញ របស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទទួលបានពានរង្វាន់  “បដិសណ្ឋារកិច្ចឈានមុខគេនៅអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៥” ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ (IBM) ដែលទទួលស្គាល់ជាសាកល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពានរង្វាន់ដ៏អស្ចារ្យមួយនេះ មិនត្រឹមតែជាការកោតសរសើរដល់សណ្ឋាគារប៉ុណ្ណោះទេ ប៉ុន្តែជាការលើកឡើងដើម្បីបំផុសគំនិតច្នៃប្រឌិត មោទនភាពនិងជឿជាក់ថាផ្នែកបដិសណ្ឋារកិច្ចពិតជាចូលរួមបំពេញនូវតម្រូវការនិងសុខមាលភាពផងដែរ។

យើងតែងតែជឿជាក់ថាមិនត្រឹមតែគោលដៅមួយនេះទេដែលកម្ពុជាសមនឹងទទួលបានតំណែងនៅលើពិភពលោក លើសពីនេះទៅទៀតគឺជាប្រភពនៃភាពច្នៃប្រឌិត រចនាបទនិងមនុស្សដែលផ្តោតទៅលើបដិសណ្ឋារកិច្ចជាសំខាន់។

កញ្ញា ជា សុភា អគ្គនាយិការរងនៃ សាន់ & មូន គ្រុប បានលើកឡើងថា ពានរង្វាន់នេះបានបញ្ជាក់ឱ្យឃើញថានូវមានស្នាដៃជាច្រើនទៀតដែលយើងអាចនឹងធ្វើបាន។

សណ្ឋាគារ សាន់ & មូន រីវើសាយ បានបើកដំណើរការនៅឆ្នាំ២០២៣ មិនត្រឹមតែជាសណ្ឋាគារនោះទេ គឺជាកន្លែងកំសាន្តដ៏ប្រណិតភាពមួយ ដែលរួមមានបន្ទប់ស្នាក់នៅចំនួន២០០បន្ទប់ ក្លឹបហាត់ប្រាណ អាងហែលទឹក ស្ប៉ា សាឡន ភោជនីយដ្ឋាន រោងភាពយន្តលក្ខណៈឯកជន កន្លែងរៀបចំព្រឹត្តិការណ៍តូចធំជាច្រើនជម្រើសដែលបានរចនាឡើងបែបទំនើប និងភាពងាយស្រួល។

ការទទួលស្គាល់ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ (IBM) គឺជាសញ្ញាបង្ហាញពីការអភិវឌ្ឍន៍នៅក្នុងឧស្សាហកម្មអាគារស្នាក់នៅក្នុងតំបន់ ជាពេលវេលាដែលនឹងបញ្ចេញសមត្ថភាពដោយផ្អែកលើបទពិសោធន៍និងកិត្តិនាមរបស់ខ្លួនទៅកាន់ពិភពលោក។

នៅពេលដែលសណ្ឋាគារ សាន់ & មូន រីវើសាយ​​​ ទទួលបានពានរង្វាន់នេះជាការបង្ហាញអំពីជំហានបន្ទាប់ដែលឆ្ពោះទៅមុខកាន់តែរីកចម្រើន កាន់តែទំនើប និងផ្សាភ្ជាប់ទៅមុខជាអង្វែង។

សម្រាប់ការសាកសួរព័ត៌មានបន្ថែម, សម្ភាសន៍ ឬឱកាសជាដៃគូ:

ឈ្មោះ៖ ចាន់ សុផាន់នីកា

តួនាទី៖ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ

📞 +៨៥៥ ៨៥ ៣៣៣ ៦៨២

📧 [email protected]

🌐 www.sunandmoonhotelgroup.com