អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ប្រធានក្រុមហ៊ុន TROPICAM AGRICULTURE & EXPORT បានរៀបចំពិធីសិរីមង្គលភ្ជាប់ពាក្យកូនប្រុស ឈ្មោះ ហ៊ុន ចក្រា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

សិរីមង្គលពិធីភ្ជាប់ពាក្យនេះ កូនប្រុសនាម ហ៊ុន ចក្រា ត្រូវជាកូនប្រុសរបស់ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជា និងកូនស្រីនាម លឹម ស្រីឈុន។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោកមេប៉ាតូចធំត្រកូលរាមច្បងទាំងសងខាងយ៉ាងឱឡារិកតាមទំនៀមទម្លាប់ខ្មែរ ដោយរៀបចំគ្រឿងភស្តុភាបណ្ណាការ ព្រមទាំងការផ្កាភ្ញីស្រស់ៗជាច្រើនរយទង រំលេចដោយពណ៌ចម្រុះយ៉ាងប្រណិត។
ក្នុងការអបអរសាទរពិធីភ្ជាប់ពាក្យកូនប្រុសស្រីខាងលើ គេឃើញមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំ និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗមួយចំនួន ព្រមទាំងញាតិមិត្ត និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ៕


















រូបភាព៖ The Ring