ដឹងអត់ថា ក្រុមហ៊ុន Kfour របស់ឧកញ៉ា គិត សែនសូរិយ៉ា មានប៉ុន្មានសាខាទូទាំងប្រទេស?

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ខេហ្វ័រ គ្រុប (Kfour Group Ltd.) របស់​លោក​ឧកញ៉ា គិត សែនសូរិយ៉ា និងលោកជំទាវ លាង ខេង ​ជាក្រុមហ៊ុនលក់​គ្រឿង​អេឡិចត្រូនិកឈានមុខគេ​​មួយ​ នៅ​ប្រទេសកម្ពុជា ​​​ខណៈ​ដែល​មក​ទល់​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​របស់​លោក ​​មាន​សាខា​សរុប​ចំនួន ១៨​ហើយ នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​បច្ចុប្បន្ន​​​​ក្រុមហ៊ុន ខេហ្វ័រ គ្រុប​ ​គឺ​មាន​​​​លោក​ឧកញ៉ា គិត សែនសូរិយ៉ា ជា​អគ្គនាយក និង​កូនស្រី​របស់​លោក​ឈ្មោះ គិត សុទ្ធារ៉ូ ជា​នាយកគ្រប់គ្រង​ ទៅ​លើ​សាខា​​​ចំនួន​ ១៨ មាន​ដូចជា៖ ​ខេហ្វ័រ សាខាចោមចៅ, ខេហ្វ័រ សាខាបាក់ទូក, ខេហ្វ័រ សាខាបឹងកេងកង, ខេហ្វ័រ សាខាចំការដូង, ខេហ្វ័រ សាខាប៉េងហួតបឹងស្នោរ, ខេហ្វ័រ សាខាឈូកមាស, ខេហ្វ័រ សាខាសែនសុខ, ខេហ្វ័រ សាខាស្ទឹងមានជ័យ, ខេហ្វ័រ សាខាផ្សារទំនើប Exchange Square, ខេហ្វ័រ សាខាផ្សារទំនើបសូរិយា, ខេហ្វ័រ សាខាព្រែកលាប, ខេហ្វ័រ សាខាឫស្សីកែវ, ខេហ្វ័រ សាខាផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល, ខេហ្វ័រ សាខាផ្សារទំនើប ជីបម៉ុង សែនសុខ ម៉ល​, ខេហ្វ័រ សាខាក្រុងតាខ្មៅ, ខេហ្វ័រ សាខាបាត់ដំបង, ខេហ្វ័រ សាខាផ្សារលើ សៀមរាប និង​ខេហ្វ័រ សាខាកំពង់ស្ពឺ។

ក្រុមហ៊ុន ខេហ្វ័រ គ្រុប អិលធីឌី ជាក្រុមហ៊ុនលក់​គ្រឿង​អេឡិចត្រូនិកឈានមុខគេ និងល្បីឈ្មោះមួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បើក​​អាជីវកម្ម​តាំង​ពី​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៣។ ក្រុមហ៊ុន​នេះ​ មាន​លក់​ផលិត​ផល​ដូចជា ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនប៊ូម​ធូលី ទូរទស្សន៍ បាស​ប្រេន JBL ឆ្នាំងដាំបាយ​អគ្គិសនី ម៉ាស៊ីន​ទឹកក្រឡុក ម៉ាស៊ីនបោក​ខោអាវ និង​ឧបករណ៍​​អេឡិចត្រូវនិក​ជា​ច្រើន​មុខ​ទៀត ដែល​​ក្នុង​នោះ​មាន​យីហោ​​​ម៉ាក​ល្បីៗ​លំដាប់ពិភពលោក​ជា​ច្រើន​ដូចជា LG, Sony, HITACHI, Electrolux, Sharp, Panasonic, Midea, Samsung, EuropAce, Philips, Anker និង JBL ជាដើម៕