ឧកញ៉ា ៤រូប ចូលរួមកិច្ចប្រជុំក្រុមការងារ “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដឹកនាំ ដោយសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ក” តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័ន្ថពាក់ព័ន្ធ ដែលជាសមាជិក សមាជិកានៃក្រុមការងារ “ក” តំណាងផ្នែករដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ “ក” រួមទាំង ឧកញ៉ា តាន់ មុនីវណ្ណ, ឧកញ៉ា ណាង សុធី, លោកជំទាវឧកញ៉ា នួន ពេជ្រសុផល ព្រមទាំងតំណាងសមាគមអ្នកចិញ្ចឹម អ្នកផ្គត់ផ្គង់ អ្នកលក់ និងទិញក្នុងវិស័យជលផលជាច្រើនទៀត។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជន ដែលផ្តោតសំខាន់លើវិស័យជលផល ដែលរួមមាន វារីវប្បករ អ្នកកែច្នៃ អ្នកនាំចូល-ចេញ និងអ្នកលក់ក្នុងវិស័យនេះ។

ជាលទ្ធផល កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន÷ ១.ការផ្គត់ផ្គង់កូនត្រីពូជ, ២.ការត្រួតពិនិត្យនៃការនាំចូលដើមទី និងចុងទី, ៣.បញ្ហានៃការចិញ្ចឹម និងទីផ្សារកង្កែប, ៤.បរិមាណនៃការនាំចូលមិនសមមូលនិងលខិតអនុញ្ញាត្តិ, ៥.បរិមាណនៃការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតក្នុងវិស័យជលផលផងដែរ៕