សភាពាណិជ្ជកម្មកម្ពុជា ចេញសារថ្លែងអំណរគុណ លោកអ្នកឧកញ៉ា លាង ឃុន ដែលបានចូលរួមឧបត្ថម្ភ សម្រាប់ការរៀបចំ «អបអរមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥»

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា បានចេញសារថ្លែងអំណរគុណ លោកអ្នកឧកញ៉ា លាង ឃុន ដែលបានចូលរួមឧបត្ថម្ភ សម្រាប់ការរៀបចំ «អបអរមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងខ្លឹមសារតាមរយៈបណ្តាញសង្គម បានលើកឡើងបែបនេះថា៖ “សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូន លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមឧបត្ថម្ភ សម្រាប់ការរៀបចំ «អបអរមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦»ដែលនឹងប្រពឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

សូមប្រសិទ្ធពរជ័យ សិរីបវរមហាប្រសើរ និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ចូលមានដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់”។

សូមជម្រាបថា ក្នុងពិធីខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារ ផ្នែក ឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាលផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “សន្និបាតបូកសរុបលទ្ធផលការងារ សភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦” នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕