អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី រួមជាមួយតំណាងចែកចាយសុីមងត៍ អូដ្ឋ និងសុីមងត៍វី ទូទាំងប្រទេស បានឧបត្ថម្ភស៊ីម៉ងត៍ ចំនួន ១១១តោន, ថវិកា ៥៨លាន ៤សែនរៀល និងទឹកសុទ្ធកម្ពុជា ១,៥០០កេស ជូនដល់កងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ។

ការប្រកាសឧបត្ថម្ភនេះ គឺឆ្លើយតបតាមការអំពាវនាវរបស់ នាយ ពាក់មី ដែលបានស្នើរសុំតាមរយៈវីដេអូទៅកាន់អ្នកឧកញ៉ាលាង ពៅ អគ្គនាយកក្រុមហ៊ុនសុីម៉ងត៍អូដ្ឋដោយស្នើសុំឧបត្ថមស៊ីម៉ងត៍អូដ្ឋ ចំនួន ២០តោន ក្នុងការសាងសង់ផ្លូវទៅប្រាសាទតាមាន់និងលាណដ្ឋានជូនដល់កងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ ស្រាប់តែអ្នកឧកញ៉ាលាងពៅបានឆ្លើយតបទៅកាន់លោកពាក់មីភ្លាមៗដោយយល់ព្រមឧបត្ថម្ភស៊ីម៉ងត៍អូដ្ឋរហូតដល់ជាង ១០០តោន ថវិកាជាង ៥៨លានរៀល និងបន្ថែមជូនទឹកសុទ្ធកម្ពុជាសរុបដល់ទៅ ១,៥០០កេស ដល់កងកម្លាំងជួរមុខដែលបានឈរជើងនៅតាមព្រំដែនការពារបូរណភាពទឹកដីប្រទេសកម្ពុជា ហើយអ្នកឧកញ៉ាអញ្ជើញទៅប្រគល់ផ្ទាល់តែម្ដងនៅថ្ងៃទី០២ ខែកក្កដា នេះ។

សូមបញ្ជាក់ថា ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី គឺជាផលិតផលរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាស៊ីម៉ងត៍ដែលមានគុណភាពល្អដាច់គេក្នុងប្រទេសកម្ពុជា។ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុប។ មិនតែប៉ុណ្ណោះ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ដែលមានទាំងរង្វន់លើកទឹកចិត្ត និងគុណភាពខ្ពស់ មានលក់នៅលើទីផ្សារគ្រប់ដេប៉ូចែកចាយទូទាំងប្រទេស។
ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជិត៣០០លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា ។រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ និងជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់តជំនាន់។
សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប តែងតែជួយសង្គម គិតគូដល់សុខទុក្ខបងប្អូនប្រជាជនខ្មែរយើង។ មកដល់ពេលនេះ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ ក៏បានចូលរួមឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាចំនួន ៤៤ លើក សរុបជាថវិកាចំនួន ៧.៨២៥.៣៥០ ដុល្លារផងដែរ។ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនខ្មែរ ម្ចាស់ក្រុមហ៊ុនមានឈាមជ័រជាខ្មែរ ស្រឡាញ់ប្រជាជនខ្មែរ និងនៅជាមួយបងប្អូនខ្មែរជាដរាប៕













