លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំប្រតិភូសមាគមសិល្បករខ្មែរ ចុះទស្សនកិច្ចប្រាសាទកោះកេរ

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី០២ ខែកក្កដានេះ បានដឹកនាំប្រតិភូសមាគមសិល្បករខ្មែរ ចុះទៅទស្សនាប្រាសាទកោះកេរ ដែលជាទីតាំងបុរាណដ្ឋានមួយ​នៅភាគខាងជើង នៅខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចនៅប្រាសាទកោះកេរនេះ គឺធ្វើឡើងបន្ទាប់ពី លោកជំទាវអ្នកឧកញ៉ា បានដឹកនាំក្រុមការងារ និងសិល្បករសិល្បការិនី ប្រមាណ១៥០នាក់ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងវីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ស្ថិតនៅក្នុងខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។

សូមជម្រាបថា ប្រាសាទកោះកេរ ជាប្រាសាទមួយដ៏អស្ចារ្យរបស់កម្ពុជា ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្ត​សៀមរាប។ ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ មាន៧ជាន់ មានកម្ពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ រមណីយដ្ឋានកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ព្រះរាជា​ណាចក្រអារ៉ាប៊ីសាអូឌីត៕