អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យវិនិយោគិនកម្ពុជា និងវៀតណាម សហការគ្នាដើម្បីស្វែងរកឱកាសវិនិយោគ ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានជំរុញឱ្យវិនិយោគិនកម្ពុជា និងវៀតណាម សហការគ្នាដើម្បីស្វែងរកឱកាសវិនិយោគ ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងខាងលើនេះ ក្នុងឱកាសដែលអ្នកឧកញ៉ា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ចនៅតាមក្រុមហ៊ុនវៀតណាម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដានេះ ដើម្បីស្វែងយល់ដោយផ្ទាល់ សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ ផលិតផលកម្ពុជា។

ក្នុងជំនួបជាមួយក្រុមហ៊ុន Hoa Binh Group (ហៅ បិញ) អ្នកឧកញ៉ា គិត ម៉េង បានថ្លែងលើកទឹកចិត្ត និងជំរុញឱ្យវិនិយោគិនកម្ពុជា និងវៀតណាម សហការគ្នាដើម្បីស្វែងរកឱកាសវិនិយោគ ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ឡេ វៀត ហៃ ប្រធានក្រុមហ៊ុនសំណង់ហាវប៊ិញគ្រុប បានធ្វើបទបង្ហាញពីរចនាសម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួន ព្រមទាំងបានណែនាំឱ្យភាគីទាំងពីរកម្ពុជា-វៀតណាម ភ្ជាប់ទំនាក់ទំនងគ្នាស្វែងរកឱកាសវិនិយោគ។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បាននិងកំពុងដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA)។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា៕