នារសៀលថ្ងៃសុក្រ ៨ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង បានសហការណ៍ជាមួយ លោក យឿង វិរបុត្រ ប្រធានសមាគមន៍អ្នកវិនិយោគមូលបត្រកម្ពុជា បានដឹកនាំសហការី ចុះផ្តល់វគ្គបណ្តុះបណ្តាលដល់ទីកន្លែងក្រុមហ៊ុន បុរីវិមានសំណាង ម.ក។

វគ្គ្គបណ្តុះបណ្តាលខាងលើនេះផ្តោតលើចំណុចសំខាន់ៗ ដូចជា៖
១. អត្ថប្រយោជន៍ជាសមាជិករបស់សមាគម និងប្រវត្តិសមាគម
២. របៀបគ្រប់គ្រងលុយ និងចាយលុយអោយមានប្រសិទ្ធភាព សំខាន់អោយមានខ្ទង់សន្សំដេីម្បី វិនិយោគ និងពេលចូលនិវន្តន៍
៣. អ្វីជាទ្រព្យឌីជីថល? ឯកតាឌីជីថលមានតម្លៃ ដែលត្រូវបានបង្កើតឡើង នៅលើបច្ចេកវិទ្យាឌីអិលធី ឬ បច្ចេកវិទ្យាស្រដៀងគ្នា ឬ មានភ្ជាប់នូវកិច្ចសន្យាឆ្លាត ឬ កិច្ចសន្យាក្នុងទម្រង់ផ្សេងរវាងអ្នកកាន់កាប់ទ្រព្យឌីជីថល និង សមភាគី និង ដែលអាចជួញដូរ ឬ ផ្ទេរបាន រួមបញ្ចូលទាំង បឺតខ័ញ (Bitcoin) ។ ទ្រព្យឌីជីថលទាំងនេះជា ឧបករណ៍ហិរញ្ញវត្ថុដែលជាប្រភេទមួយនៃមូលបត្រ។
៤. ទីផ្សារភាគហ៊ុនជាវិធានសំខាន់សម្រាប់វិនិយោគិនក្នុងការបង្កើនទ្រព្យសម្បត្តិ និងចំណូល ដោយផ្ដល់ឱកាសទទួលប្រាក់ចំណេញប្រចាំ (dividend), ចំណេញពីតម្លៃភាគហ៊ុន (capital gain), អត្ថប្រយោជន៍ពន្ធ និងបំបែកហានិភ័យ (diversification)។
វិនិយោគិន អាចចាប់ផ្ដើមពីចំនួនតិច ហើយក៏អាចក្លាយជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុន ដើម្បីចូលរួមក្នុងការសម្រេចចិត្ត និងបង្កើតបណ្តាញផ្នែកហិរញ្ញវត្ថុ។ ជាពិសេស ទីផ្សារភាគហ៊ុនក៏ជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយជួយបែងចែកធនធានទៅវិស័យផលិតភាព បង្កើតឱកាសការងារ ជម្រុញឧស្សាហកម្ម និងទាក់ទាញវិនិយោគបរទេស ដែលជារបៀបសំខាន់មួយក្នុងការបង្កើនសុភមង្គលសង្គម និងការរីកចម្រើនប្រទេសជាតិ។
៥. ប្រសិទ្ធិភាពនៃកាវិនិយោគលេីផលិតផលផ្សេងៗនៃវិស័យមូលបត្រ។
សូមបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់ នៅការិយាល័យលក់របស់បុរី វិមានសំណាង ៕



































