អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់

ជុំវិញ​ឧកញ៉ា

នៅថ្ងៃសៅរ៍ ទី២៦ខែកក្កដានេះ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមចាត់ចែងដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចម្អិនម្ហូបអាហាររៀបចំផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកគោលដៅវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមាន ២០៧៩គ្រួសារ ជម្លៀសពីកន្លែងកំពុងមានជម្លោះដែលទាហានថៃបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយក្រុមការងារដាំបាយ និងចម្អិនម្ហូបឆ្អិនរួចរាល់មក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំដួសជូនដោយផ្ទាល់ដៃតែម្តង បង្ហាញពីការសាមគ្គីភាពគ្នាជាធ្លុងមួយ ក្នុងមហាគ្រួសារខ្មែរ។

សូមជម្រាបជូនថា បេសកកម្មក្នុងស្មារតីជាតិនិយមនាគ្រានេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដាក់ចេញបេសកកម្មឲ្យក្រុមការងារយុវជនរៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងចំនួន ៥ទីតាំងមានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ ក្នុងស្មារតីឆន្ទៈតែមួយខ្មែរតែមួយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ដែលជម្លៀសតំបន់ក្តៅ។

តាមរយៈសកម្មភាពឆ្លើយតបភ្លាមៗ របស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ គឺដើម្បីសម្តែងនូវការគោរពចំពោះវីរភាពដល់បងៗកងទ័ពជួរមុខ កំពុងជាប់ដៃប្រយុទ្ធជាមួយសត្រូវឈ្លានពាន ការពារបូរណភាពដែនដី និងចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា រៀបចំទីសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋភៀសសឹករបស់យើងដែលត្រូវបានទ័ពសៀមឈ្លានពានមកលើដែនអធិតេយ្យ និងជនស៊ីវិលស្លូតត្រង់របស់កម្ពុជា៕