កញ្ញា សំណាង អេលីណា បវរកញ្ញាឯកកម្ពុជានិងជាក្រុមការងារ ហាងមាសពេជ្រ CSNJ លោកឧកញ៉ា ចិន សំណាង នាំយកស្បៀងអាហារជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាច្រើនម៉ឺននាក់

ជុំវិញ​ឧកញ៉ា

កញ្ញា សំណាង អេលីណា(Somnang Alyna) បវរកញ្ញាឯកកម្ពុជាឆ្នាំ២០២៤ និងជាក្រុមការងារ ហាងមាសពេជ្រ CSNJ លោកឧកញ៉ា ចិន សំណាង បាននាំយកស្បៀងអាហារដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកដែលមានការខ្វះខាតជាច្រើនម៉ឺននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ពីលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ការនាំយករឿងឧបភោគបរិភោគជូនដល់កងទ័ពជួរមុខដែលកំពុងការពារទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង និងជូនដល់ពលរដ្ឋកម្ពុជាភៀសសឹកជាច្រើនម៉ឺននាក់នេះ គឺកញ្ញា Somnang Alyna ចំណាយពេលចែកជូនផ្ទាល់រយៈពេល៣ថ្ងៃ ពេញកន្លងមក។

សូមជម្រាបជូនថា នៅពេលបច្ចុប្បន្ននេះ ស្ថានភាពព្រំដែនកម្ពុជា-ថៃ ហាក់ស្ងប់ស្ងាត់បន្ដិចហើយក្រោយពីមានបទឈប់បាញ់ ដោយមានការអន្ដរាគមន៍ពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្ដូរវេន រៀបចំដោយសហរដ្ឋអាមេរិក និងចូលរួមដោយសារធារណរដ្ឋប្រជាមានិតចិន។

ទោះបីជាស្ថានភាពធូរស្រាលបន្ដិចក៏ដោយ វីររៈកងទ័ពជួរមុខ នៅតែឈរជើងការពារបូរណភាពទឹកដីកម្ពុជា យ៉ាងរឹងមាំ ខណៈដែលជំនួយសប្បុរសធម៌ពីបងប្អូនជនរួមជាតិខ្មែរ នៅតែបន្តធ្វើឡើងដូចភ្លាមរលឹម ក្នុងស្មារតី ខ្មែរស្រឡាញ់ខ្មែរ ខ្មែរតែមួយ៕