អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងលោកជំទាវ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ៥០លានរៀល ប្រគល់ជូនដល់ អភិបាលខេត្តសៀមរាប ដើម្បីជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក។

អ្នកឧកញ៉ាអគ្គនាយក បានគូសបញ្ជាក់ឱ្យដឹងតាមរយៈបណ្តាញសង្គមដូច្នេះថា៖ “រសៀលថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខ្ញុំបាននាំយកថវិកាចំនួន៥០,០០០,០០០រៀល (ហាសិបលានរៀល) យកមកប្រគល់ជូន ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដើម្បីយកទៅចាត់ចែងតាមតម្រូវការជួយទៅដល់វីរកងទ័ពជួរមុខ។
យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី០៥ ខែសីហា បានហាមមិនឱ្យសប្បុរសជនដឹកនាំគណ:ប្រតិភូនាំយកអំណោយ យកទៅប្រគល់ជូនកងទ័ពជួរមុខដោយផ្ទាល់ដៃនោះទេ ដើម្បីការពារសុវត្ថិភាព នាពេលបច្ចុប្បន្ននេះ៕







