ឧកញ៉ាបណ្ឌិត គីម ហ៊ាង ផ្តល់អនុសាសន៍ដល់ក្រុមការងារ សាំងមួយលីត្រចាក់ម៉ូតូ ជិះឱ្យបាន ២០០គីឡូម៉ែត្រ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានផ្តល់អនុសាសន៍ដល់ក្រុមការងារ ធ្វើយ៉ាងណាសាំងមួយលីត្រចាក់ម៉ូតូ ជិះឱ្យបានចម្ងាយ ២០០គីឡូម៉ែត្រ ឬអង្ករមួយកំប៉ុង ដាំបាយចំនួន៣ដង ឱ្យមនុស្ស ៣នាក់ហូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោកឧកញ៉ាបណ្ឌិតអគ្គនាយក បានលើកឡើងបែបនេះថា៖ “ខ្ញុំបានប្រាប់ដល់ក្រុមការងារថា សាំងមួយលីត្រចាក់ម៉ូតូ ជិះឱ្យបានចម្ងាយ ២០០គីឡូម៉ែត្រ។ ពួកគាត់សួរខ្ញុំ ធ្វើយ៉ាងណា ជិះបាន ២០០គីឡូម៉ែត្រ? ខ្ញុំចង់និយាយថា អង្ករមួយកំប៉ុង ដាំបាយ៣ពេល ហូបគ្នា៣នាក់។ នេះជាក្បួនទ្រាំ និងត្រូវតែទ្រាំ។ ខ្ញុំអាចបង្ហើបប្រាប់ថា ក្នុងរយៈពេល ៥ឆ្នាំក្នុងវិបត្តិ តាំងពីឆ្នាំ២០២០មក ខ្ញុំនិងគ្រួសារខ្ញុំ មិនដែលចាយលុយលើសពី ២០០០ដុល្លារ ទៅលើការប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួនទេ។ នេះមានន័យថា របស់របរដែលចំណាយលើខ្លួន លើសពី ២០០០ដុល្លារ គឺយើងមិនទិញតែម្តង។ បុរសខ្លះមានលុយ ពួកគេទិញឡាន ទិញខោអាវថ្លៃៗ រីឯនារីខ្លះមានលុយ ទិញកាបូប ទិញស្បែកជើងថ្លៃៗ ប៉ុន្តែពួកយើងបានដាក់ច្បាប់កំណត់ខ្លួនឯង មិនទិញសម្ភារៈថ្លៃៗនោះទេ”។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕