ឧកញ៉ា ឆាយ ស៊ីវលីន៖ ព្រលានយន្តហោះអន្តរជាតិតេជោនឹងជួយស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ឱ្យមានភាពល្អប្រសើរឡើងវិញ

ជុំវិញ​ឧកញ៉ា

បើពុំមានការប្រែប្រួលនោះទេ,ព្រលានយន្តហោះអន្តរជាតិតេជោ និងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុន ហើយអាកាសយានដ្ឋានប្រវត្តិសាស្ត្រថ្មីមួយនេះផ្តល់ក្តីសង្ឃឹមក៏ដូចជាជួយស្តារអាជីវកម្មពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ឱ្យមានភាពល្អប្រសើរឡើងវិញនៅគ្រាបន្ទាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា ម្ចាស់អាជីវកម្មនៅក្នុងវិស័យទេសរណ៍រួមទាំងសមាជិកនៃសមាគមន៍ទេសចរណ៍កម្ពុជាបាននិងកំពុងត្រៀមខ្លួនយ៉ាងសកម្មទាំងផ្នែកសេវាកម្មនិងផលិតផលច្នៃប្រឌិតដើម្បីឆ្លើយតបទៅនិងការកើនឡើងនៃភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដោយយើងបាននិងកំពុងផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សលើកកម្ពស់គុណភាពសេវាកម្មនិងរៀបចំកញ្ចប់ដំណើរកម្សាន្តថ្មីៗប្រកបដោយភាពច្នៃប្រឌិតដើម្បីផ្ដល់បទពិសោធន៍ល្អៗជូនទៅដល់ភ្ញៀវទេសរណ៍ ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោត្រៀមបើកឱ្យដំណើរការនៅពេលខាងមុខនេះ។

ឧកញ៉ា ឆាយ ស៊ីវលីន មានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាប្រធានសមាគមន៍ទេសរណ៍កម្ពុជា ខ្ញុំមានទំនុកចិត្តខ្ពស់និងមានភាពជឿជាក់ថាអាកាសយានដ្ឋានថ្មីមួយនេះនិងអាចជួយស្ដារអាជីវកម្មដែលពាក់ព័ន្ធទៅនិងវិស័យទេសចរណ៍ឱ្យមានភាពប្រសើរឡើងវិញ ព្រោះអាកាសយានដ្ឋានថ្មីមួយនេះគឺអាចមានសមត្ថភាពទទួលប្រភេទយន្តហោះខ្នាតធំគឺដែលអាចផ្ទុកអ្នកដំណើរបានច្រើននិងអនុញាតឱ្យមានជើងហោះហើរត្រង់ពីបណ្ដាលប្រទេសគោលដៅសំខាន់ៗជាច្រើន។ ភាពទាន់សម័យបំពាំក់បច្ចេកវិទ្យាទំនើបនិង ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរនិងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវមានភាពងាយស្រួលនិងទាក់ទាញ ។ អាកាសយានដ្ឋានថ្មីនេះនិងក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូនទំនិញដែលជួយនិងសម្រួលការនាំចេញផលិតផលរបស់កម្ពុជាទាំងផ្នែកវាយនភណ្ឌ កសិកម្ម ផលិតផលកែច្នៃក្នុងស្រុក។ជារួមអាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាច្រកទ្វារថ្មីរបស់កម្ពុជា ដែលជានិមិ្មតរូបនៃវឌ្ឍនភាពនិងការអភិវឌ្ឍ អាកាសយានដ្ឋានមួយនេះនិងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិដែលធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏សំខាន់សម្រាប់ការធ្វើដំណើរកម្សាន្ត ការធ្វើអាជីវកម្មនិងការផ្លាស់ប្ដូរវប្បធម៌”។

ឧកញ៉ាប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថាដើម្បីទាក់ទាញភ្ញៀវអន្តរជាតិចូលមកទស្សនានៅកម្ពុជានាពេលខាងមុខយើងត្រូវផ្ដោតលើការរៀបចំយុទ្ធសាស្រ្ដ៖ទី១)ត្រូវបង្កើនកាផ្សព្វផ្សាយអំពីសក្ដានុពុលទេសចរណ៍តំបន់ថ្មីៗរបស់កម្ពុជាទៅកាន់ពិភពលោកតាមរយៈការប្រើប្រាស់បណ្ដាញអនឡាញ តាមបច្ចេកវិទ្យាទំនើប ការចូលរួមដោយផ្ទាល់នៅក្នុងវេទិការធំៗ ទាំងពិពរណ៍ទេសចរណ៍អន្តរជាតិឱ្យបានច្រើន ហើយធ្វើការអញ្ជើញទីភ្នាក់ងារទេសរណ៍ដែលធ្វើទីផ្សារទេសចរណ៍កម្ពុជាឬធ្វើទីផ្សារឥណ្ឌូចិនឱ្យមកធ្វើទស្សនៈកិច្ចសិក្សារនៅកម្ពុជាឱ្យបានច្រើន ដើម្បីបានមើលឃើញផ្ទាល់ថាកម្ពុជាពិតជាសាកសម និងចូលរួមនៅក្នុងការជួយផ្សព្វផ្សាយ ពេលបានមើលឃើញនូវស្ថានភាពជាក់ស្ដែងថាកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថភាព។

ទី២)ច្នៃប្រឌិតនូវផលិតផលទេសចរណ៍, ត្រូវបង្កើតនិងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗដូចជាទេសសចណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា ទេសចរណ៍សន្និសីទ ទេសចរណ៍ម្ហូបអាហារ ដើម្បីឆ្លើយតបទៅនិងចំណង់ចំណូលចិត្តរបស់ភ្ញៀវនៅពេលបច្ចុប្បន្ន។ទី៣) ហេត្ថារចនាសម្ព័ន្ធ,យើងបានមើលឃើញថារដ្ឋាភិបាលកសាងច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែត្រូវការបន្ថែមដោយសារផ្លូវលំមួយចំនួនទៅកាន់តំបន់ទេសចរណ៍ទាមទារឱ្យមានការជួសជុលរៀបចំឡើងវិញ។ ទី៤)ផលិតផលក្នុងស្រុក,យើងឃើញថាផលិតផលហាក់នៅមានកម្រិតនៅឡើយដែលមិនទាន់ឆ្លើយតបទៅនិងតម្រូវការរបស់ភ្ញៀវនៅពេលដែរទៅដល់ទីណាគេតែងតែចង់នាំយកនូវផលិតផលក្នុងស្រុករបស់ប្រទេសនោះត្រឡប់ទៅវិញដើម្បីចែកជូនជាជាអនុស្សាវរីយ៍បងប្អូននិងមិត្តភ័ក្ត្ររបស់គេ។ដូចនេះត្រូវទាមទារឱ្យបានច្រើនជាងនេះដើម្បីឱ្យភ្ញៀវមកដើរលេងមានការសប្បាយរីរាយក្នុងការទិញផលិតផលផង ធ្វើឱ្យភ្ញៀវមកម្ដងហើយចង់ម្ដងទៀត។

ទី៥)ធនធានមនុស្ស, យើងគួរតែត្រៀមនូវធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យបានច្រើនជាងនេះ។ យើងបានជួបប្រទះនិងការខ្វះខាតជាពិសេសនៅតាមបណ្ដាលខេត្តឆ្ងាយៗ ដើម្បីឱ្យវិស័យទេសចរណ៍កាន់តែមានភាពរីកចម្រើនទើបអាចទាក់ទាញភ្ញៀវទេសចរណ៍បានច្រើននិងទី៦)ការជួយជ្រុំជ្រែងរៀបចំទៅដល់សហគមន៍ទេសចរណ៍ឱ្យមានសុវត្ថភាពគ្រប់គ្រាន់នៅក្នុងការទទួលភ្ញៀវទេសចរណ៍ផងដែរ៕