ឧកញ៉ា យឹម តាស្រង់ បើកសម្ពោធផលិតផលថ្មីនាំចូលមកពីប្រទេសកូរ៉េ

ជុំវិញ​ឧកញ៉ា

កាលពីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឧកញ៉ា យឹម តាស្រង់ អគ្គនាយកក្រុមហ៊ុនទឹកយិនស៊ិនម៉ាក់អ៉ីអ៉ី បានបើកសម្ពោធផលិតផលថ្មីនាំចូលមកពីប្រទេសកូរ៉េ មានឈ្មោះថា «ម៉ាក់អ៊ីអ៊ី»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា យឹម តាមស្រង់ បានថ្លែងឲ្យដឹងថា លោកពិតជាសប្បាយចិត្តដែលភ្ញៀវកិត្តិយសជាច្រើន ទាំងដៃគូពាណិជកម្ម មិត្តភក្តិ តារាតិកតុក អ្នកធ្វើមាតិការល្បីៗ តារាកំប្លែង និងតារាសម្ដែងជាច្រើននាក់ បានផ្ដល់កិត្តិយសចូលរួម។ លោក និងភរិយា សូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមកម្មវិធីសម្ពោធ ថ្នាំដុសធ្មេញយិនស៊ិនម៉ាក់អ៊ីអ៊ី និងសាប៊ូកក់សក់យិនស៊ិនម៉ាក់អ៊ីអ៊ីកាលពីយប់មិញ។

លោកឧកញ៉ាបន្តថា ក្រៅពីការបើកសម្ពោធថ្នាំដុសធ្មេញយិនស៊ិនម៉ាក់អ៊ីអ៊ី និងសាប៊ូកក់សក់យិនស៊ិនម៉ាក់អ៊ីអ៊ី ក៏ជាថ្ងៃបង្ហាញឲ្យឃើញនូវតំណាងចែកចាយទាំងអស់ របស់ក្រុមហ៊ុនទឹកយិនស៊ិនម៉ាក់អ៊ីអ៊ី ដែលសុទ្ធសឹងជាស្ត្រីវ័យក្មេងមានសមត្ថភាព ហើយកម្មវិធីនេះក៏ក្នុងគោលបំណងជួបជុំ និងលើកទឹកចិត្តដល់អ្នកតំណាងធំរបស់ក្រុមហ៊ុនទាំងអស់ ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ ប្រកបដោយជោគជ័យ អស់រយៈពេលច្រើនឆ្នាំមកហើយ។

លោកស្រី លី ញូវរី អគ្គនាយិកាក្រុមហ៊ុនទឹកយិនស៊ិនម៉ាក់អ៊ីអ៊ី បានថ្លែងឲ្យដឹងថា ថ្នាំដុសធ្មេញយិនស៊ិនម៉ាក់អ៊ីអ៊ី និងសាប៊ូកក់សក់យិនស៊ិនម៉ាក់អ៊ីអ៊ី គឺជាផលិតផលសុទ្ធមកពីប្រទេសកូរ៉េ មានប្រភពច្បាស់លាស់ មានស្ដង់ដារផលិត និងនាំចូលដោយកូនខ្មែរពិតៗ ១០០%។ សម្រាប់រូបលោកស្រីផ្ទាល់គ្មានអ្វីក្រៅពីតាំងចិត្តមោះមុត ផលិតផលិតផលដែលមានគុណភាពខ្ពស់មកពីប្រទេសកូរ៉េ ដើម្បីនាំចូលមកកាន់ប្រទេសកម្ពុជា បម្រើដល់អតិថិជនទាំងអស់ ដើម្បីសម្រស់ និងសុខភាព និយាយរួមផលិតផលនីមួយៗ ផលិតហើយបើអត់មានគុណភាព អត់មានស្ដង់ដារសុវត្ថិភាពទៅដល់អ្នកប្រើប្រាស់ទេនោះ គឺលោកស្រីមិនធ្វើជាដាច់ខាត លោកស្រីសុខចិត្តមិនរកស៊ី និងក្រមួយជីវិតប្រសើរជាង..!។

លោកស្រី លី ញូវរី ពិតជាថ្លែងអំណរគុណដល់តំណាងចែកចាយធំៗទាំង ១៤រូប ដែលបានចាប់ដៃគ្នាសហការ ជាមួយក្រុមហ៊ុនទឹកយិនស៊ិនម៉ាក់អ៊ីអ៊ី ហើយយើងនឹងបន្តការគាំទ្រគ្នាទៅវិញទៅយក ប្រកបដោយភាពជឿទុកចិត្ត និងភាពរលូន។ លោកស្រីបន្ថែមថា ក្នុងនោះចំណែកសាប៊ូបំបាត់អង្កែ បំបាត់សក់ជ្រុះ មានប្រម៉ូសិនដល់ថ្ងៃភ្ជុំបិណ្ឌខ្មែរ បងប្អូនរកទិញទៅតាមតំណាងចែកចាយមានបញ្ចុះតម្លៃ ៥%។

សូមបញ្ជាក់ថា ក្រៅពីពិធីបើកសម្ពោធថ្នាំដុសធ្មេញយិនស៊ិនម៉ាក់អ៊ីអ៊ី និងសាប៊ូកក់សក់យិនស៊ិនម៉ាក់អ៊ីអ៊ី និងការជួបជុំអ្នកតំណាចែកចាយធំៗទាំង១៤នាក់ខាងលើនេះ ក្រុមហ៊ុនទឹកយិនស៊ិនម៉ាក់អ៊ីអ៊ី ក៏មានការចាប់រង្វាន់ផ្ដល់សំណាង ដល់អតិថិជននូវម៉ូតូចំនួន ២គ្រឿង ដល់អ្នកគាំទ្រ និងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនទឹកយិនស៊ិនម៉ាក់អ៊ីអ៊ី ដោយអ្នកមានសំណាងទាំងពីររូប គឺម្នាក់រស់នៅក្នុងខេត្តកំពង់ចាម និងម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ៕