ឧកញ៉ា ចាន់ សុឃាំង និងឧកញ៉ា ឡាយ ឈុនហួ បើកកិច្ចប្រជុំក្រុមប្រឹភ្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លើកទី១ អាណត្តិទី៥

ជុំវិញ​ឧកញ៉ា

នារសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ្វៀរហ្វៀល បាយម៉ារៀត សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំបើកកិច្ចប្រជុំក្រុមប្រឹភ្សាភិបាលលើកទី១ អាណត្តិទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ និង ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ បានលើកយកនូវរបៀបវារៈសំខាន់ៗដូចជា៖

១.ប្រកាសសុពលភាពផ្លូវការនៃក្រុមប្រឹភ្សាភិបាល អាណត្តិទី៥ និងសុពលភាពកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី៥

២.ពិនិត្យ និងពិភាក្សាលើផែនការគោលរបស់សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៥

៣.ពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្រ្ត ៣ ឆ្នាំ របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងផែនការថវិកា។

ជាលទ្ធផល អង្គប្រជុំបានសម្រេច និងអនុម័តទៅលើរបៀបវារៈទាំង ៣ ដោយទទួលបានសំឡេងបោះឆ្នោត ១០០% នៃវត្តមានរបស់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ដែលបានចូលរួម។

គួររំឭកថា កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវកម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥។ ជាលទ្ធផល ឧកញ៉ា ឡាយ ឈុនហួ បានទទួលសំឡេងគាំទ្រជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ា ចាន់ សុឃាំង បានទទួលសំឡេងគាំទ្រជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥៕