នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី Eszter Somogyi ក្រុមប្រឹក្សាភិបាលតំណាងទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា និង អាហ្រ្វិករបស់សហព័ន្ធស្រូវអង្ករសហរដ្ឋអាម៉េរិក នៅប្រទេសអាល្លឺម៉ង់។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា នៅក្នុងដំណើរបេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga Food Fair 2025 នាទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី Eszter Somogyi ក្រុមប្រឹក្សាភិបាលតំណាងទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក របស់សហព័ន្ធស្រូវអង្ករសហរដ្ឋអាម៉េរិក។
សូមជម្រាបថា ជំនួបខាងលើនេះ គឺដើម្បីពិនិត្យលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរគឺ សហព័ន្ធស្រូវអង្ករកម្ពុជា និងសហព័ន្ធស្រូវអង្ករសហរដ្ឋអាម៉េរិក ដែលក្នុងនោះរួមមានដូចជា ការផ្លាស់ប្តូរទិន្នន័យ របៀបនៃការគ្រប់គ្រង និងការដឹកនាំសមាជិកនៃសហព័ន្ធស្រូវអង្ករទាំងពីរផងដែរ៕



