អ្នកឧកញ៉ា សួរ វីរៈ ដឹកនាំគ្រួសារវិរៈ ប៊ុនថាំ ចូលរួម “បរិច្ចាគឈាម ចែករំលែកក្ដីស្រលាញ់” លើកទី៤

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រួសារវិរៈ ប៊ុនថាំ ចូលរួមបរិច្ចាគឈាម «បរិច្ចាគឈាម ចែករំលែកក្តីស្រឡាញ់» លើកទី៤ នៅការិយាល័យកណ្ដាលក្រុមហ៊ុនផ្ទាល់ខ្លួន ដោយមានការចូលរួមសហការយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ និងបុគ្គលិកក្រុមហ៊ុន វិរៈ ប៊ុនថាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បានមានប្រសាសន៍ថា «នេះជាលើកទី៤ហើយដែលគ្រួសារវិរៈ ប៊ុនថាំ បើកយុទ្ធនាការផ្តល់ឈាមជូនដល់មន្ទីរពេទ្យ ដោយអ្នកឧកញ៉ា មើលឃើញថាតម្រូវការឈាមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវិរកងទ័ព ប្រជាជនកម្ពុជា មានតម្រូវការច្រើនជារៀងរាល់ថ្ងៃ ដូច្នេះយុទ្ធនាការនេះតាំងពីលើកទី១ រហូតដល់លើកទី៤ធ្វើឡើងក្នុងគោលបំណងដើម្បីបំផុសដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នធំៗទាំងអស់ ចូលរួមជាមួយនឹងមន្ទីរពេទ្យ ដើម្បីអាចផ្តល់ឈាមជូនដល់ប្រជាជនកម្ពុជា ដែលត្រូវការជាចាំបាច់»។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ តែងតែដឹកនាំមហាគ្រួសារវិរៈ ប៊ុនថាំ ទាំងអស់ចូលរួមស្ម័គ្រចិត្ត ក្នុងកម្មវិធីបរិច្ចាគឈាមចែករំលែកក្តីស្រឡាញ់។ ជាក់ស្តែងកាលពីថ្ងៃទី៨ ឧសភាកន្លងទៅ អ្នកឧកញ៉ា សួរ វីរៈ ក៏បានដឹកនាំប្រធាននាយកប្រតិបត្តិ លោកអគ្គនាយករង លោកប្រធានប្រតិបត្តិហិរញ្ញវត្ថុ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិក-កម្មករ ព្រមទាំងមហាគ្រួសារវិរៈ ប៊ុនថាំ ទាំងអស់ចូលរួមស្ម័គ្រចិត្តជាមួយមជ្ឍមណ្ឌលជាតិផ្ដល់ឈាម ក្នុងកម្មវិធីបរិច្ចាគឈាមចែករំលែកក្តីស្រឡាញ់ លើកទី៣ផងដែរ។

យុទ្ធនាការនៃការស្ម័គ្រចិត្តបរិច្ចាគឈាមធ្វើឡើងក្នុងគោលបំណង ជួយត្រឡប់ទៅសង្គមវិញ។ លើកនេះជាលើកទី៤ហើយដែលគ្រួសារក្រុមហ៊ុន វីរៈ ប៊ុនថាំ ទាំងអស់បានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ហើយបានបរិច្ចាគឈាមជាទៀងទាត់រៀងរាល់ ៤ ខែម្ដង។

“ការចូលរួមរបស់លោកអ្នក គឺប្រៀបដូចជាការចែករំលែកក្ដីសង្ឃឹម និងក្ដីស្រលាញ់ទៅដល់អ្នកដែលត្រូវការឈាមជាចាំបាច់”