សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា អុឹម សុផាន់ណារិទ្ធ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ឧកញ៉ា អុឹម សុផាន់ណារិទ្ធ ដែលគេហៅថា ចែទូច ត្រូវបានគេរាយការណ៍ថា ជាអ្នកនាំប្រហិតមាន់ សាច់មាន់ និងជង្គង់មាន់ពីប្រទេសថៃ មកលក់នៅកម្ពុជា មានទីតាំងស្ថិតនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខណៈដែលព្រំដែននៅបិទនៅឡើយ ហើយត្រូវបានកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។
សូមជម្រាបថា លោកស្រី អុឹម សុផាន់ណារិទ្ធ ម្ចាស់ ក្រុមហ៊ុន IM SOPHANNARITH IMPORT EXPORT CO., LTD ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយនូវសាច់ជាច្រើនប្រភេទ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២៕



