អ្នកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន ហេង បូរិន គ្រុប នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានជនអនាមិកឆបោកមួយចំនួន បានយកឈ្មោះនិងរូបភាពរបស់លោក ទៅបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយ ក្នុងគោលបំណងទុច្ចរិត។

អ្នកឧកញ៉ាអគ្គនាយក បានលើកឡើងថា៖ “ជាថ្មីម្ដងទៀត ខ្ញុំសូមជម្រាបជូនសាធារជន! ថ្មីៗកន្លងមកនេះ មានក្រុមជនបោកបញ្ឆោត បានយកឈ្មោះ និងរូបភាពរបស់ខ្ញុំ ទៅបង្កើតគណនីបណ្ដាញសង្គមនានា ដូចជា Facebook, TikTok និងចុងក្រោយនេះ Telegram ក្នុងគោលបំណងទុច្ចរិតផ្សេងៗ។ ខ្ញុំសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា បច្ចុប្បន្ននេះ ខ្ញុំមានបញ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនតែ៤ប៉ុណ្ណោះ”។
អ្នកឧកញ៉ា ហេង បូរិន បានបញ្ជាក់ថា ក្នុងន័យដូចបានជម្រាបជូនខាងលើ ប្រសិនបើមានគណនីទំនាក់ទំនងផ្សេង យកឈ្មោះ និងរូបភាពរបស់លោកទៅប្រើ លោកសូមមិនទទួលខុសត្រូវជាដាច់ខាត។ ជាមួយគ្នានេះ អ្នកឧកញ៉ានឹងមានចំណាត់ការផ្លូវច្បាប់ ក្នុងករណីចាំបាច់ណាមួយ។
សូមជម្រាបថា អ្នកឧកញ៉ា ហេង បូរិន ជាប្រធានក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ និងតំណាងភាគហ៊ុនិក នៃក្រុមហ៊ុន ដែលវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បច្ចេកវិទ្យា អចលនទ្រព្យ អភិវឌ្ឃន៍លំនៅដ្ឋាន និងដឹកជញ្ជូន។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានផ្ដល់ការងារជាច្រើន ដែលជាការរួមចំណែកបង្កើតការងារជាច្រើន ជូនប្រជាពលរដ្ឋក្នុងសង្គម។ អ្នកឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធ និងវិជ្ជាជីវៈខ្ពស់ ដែល បានប្រឡូកក្នុងវិស័យខាងលើអស់រយៈពេល ជាច្រើនឆ្នាំ។ លើសពីនេះ អ្នកឧកញ៉ាអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងបានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងផងដែរ៕




