រួសរាន់ឡើងៗ ហាងមាសពេជ្រ CSNJបើកការប្រម៉ូសិនដ៏ធំប្រចាំឆ្នាំ ដោយលោកអ្នកគ្រាន់តែអញ្ជើញមកទិញមាស ទិញពេជ្រនៅហាងCSNJ ក្នុងឱកាសបុណ្យ Christmas ឬឆ្លងឆ្នាំ នឹងទទួលបានកាបញ្ចុះតម្លៃ ពេជ្រ15% ភ្លាមៗ រួមទាំងកាដូរមួយចំនួនទៀត។

បើតាមការបញ្ជាក់ពីលោកឧកញ៉ា ចិន សំណាង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា «ថ្ងៃ Christmas , ឆ្លងឆ្នាំជិតមកដល់ហើយ! ហាងមាសពេជ្រ CSNJ មានប្រម៉ូសិនដ៏ពិសេស គឺ៖ បញ្ចុះតម្លៃគ្រឿងពេជ្រដែលនៅក្នុងស្ដុកស្រាប់ ឬពុកម៉ែ បងប្អូនបញ្ជារកម្មង់ គ្រប់ម៉ូតទាំងអស់នឹងទទួលបានការ Discount 15%។»
លោកឧកញ៉ា បន្ថែមថា សម្រាប់បងប្អូនដែលចង់មកទិញមាស ១ដំឡឹង ៥ដំឡឹង ១គីឡូរហូតដល់២០គីឡូ គឺហាងមាសពេជ្រ CSNJ មានស្ដុកស្រាប់តែម្ដង។ លោកឧកញ៉ា បានសង្កត់ធ្ងន់ថា សម្រាប់បងប្អូនមកទិញមាស ឬទិញពេជ្រ ក្រៅតែពីបញ្ចុះតម្លៃពិសេសមិនធ្លាប់មានហើយ គឺមានថែមកាដូរ ទឹកត្រចៀកកាំមួយកន្រ្ដកភ្លាមៗទៀតផងដែរ។
លោកឧកញ៉ា ចិន សំណាង គូសបញ្ជាក់ថា ឱកាសនៃការប្រម៉ូសិននេះនឹងចាប់ផ្ដើមពីថ្ងៃផ្សាយដំណឹងនេះតទៅ។
សូមជម្រាបជូនថា ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។
ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕









