អ្នកជំនួញបរទេសម្នាក់ ដែលហ៊ានលះបង់ដើម្បីនាំនូវភាពជោគជ័យដ៍អស្ចារ្យមកឲ្យ HONDA នៅស្រុកខ្មែរ

ជុំវិញ​ឧកញ៉ា អាជីវកម្ម

ក្រុមហ៊ុន NCX ជាក្រុមហ៊ុនដ៏ល្បីល្បាញ និងធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធំៗនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែងចាយម៉ូតូ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន NCX ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩២ ដោយគ្រាន់តែនាំចូលផលិតផលសម្រេចម៉ាក HONDA មកលក់នៅលើទីផ្សារតែប៉ុណ្ណោះ។ ប៉ុន្ដែថ្នាក់ដឹកនាំក្រុមហ៊ុននេះចេះមើលស្ថានភាពសេដ្ឋកិច្ច តម្រូវការប្រជាជន ជាហេតុដែលនាំឲ្យមានការគាំទ្រយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
The big motorcycle Parade for 2016 by N.C.X. Honda - Honda

ក្រុមហ៊ុនបានបង្កើតខ្សែសង្វាក់ផលិតកម្មខ្នាតតូចដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៩ ដែលមានមូលដ្ឋាននៅកណ្ដាលរាជធានីភ្នំពេញ ហើយបានដំឡើងម៉ូតូក្នុងទម្រង់ IKD ហើយនៅក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនបានបន្តពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនដោយបានបង្កើតជាខ្សែសង្វាក់ផលិតកម្មខ្នាតធំថ្មី មានទីតាំងនៅតាមបណ្តោយមហាវិថីវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មកដល់បច្ចុប្បន្ន ក្រុមហ៊ុន NCX មិនត្រឹមតែមានខ្សែសង្វាក់ផលិតកម្ម សម្រាប់ដំឡើងម៉ូតូប៉ុណ្ណោះថែមទាំងមានខ្សែសង្វាក់ផលិតកម្មសម្រាប់ផលិតគ្រឿងបំណែកមួយចំនួនរបស់ម៉ូតូក្នុងទម្រង់ IKD1.5 ផងដែរ។

តាមរយៈគម្រោងបង្កើតក្រុមហ៊ុនមួយនេះនៅកម្ពុជា បានបោះទុនរាប់សិបលានដុល្លារ និងបង្កើតឪកាសការងារបាន ១៣០០នាក់ផងដែរ។

អ្នកជំនួញបរទេសម្នាក់ ដែលហ៊ានលះបង់ដើម្បីនាំនូវភាពជោគជ័យមកឲ្យ ហុងដា នៅស្រុកខ្មែរ គឺ លោក Ben Kiasrithanakorn ជាជនជាតិថៃ អ្នកជំនួញដ៍លិចធ្លោល្បីឈ្មោះនៅស្រុកថៃ សិង្ហបុរី អង់គ្លេស និងជាប្រធានក្រុមហ៊ុន N.C.X Company Limited ដែលបាននាំ ហុងដា ម៉ាកសញ្ញាជប៉ុន ចូលកម្ពុជា។ អ្នកជំនួញក្រៅបរទេសរូបនេះហើយ ដែលបានលះបង់គ្រប់ឧបសគ្គ និងជាមគ្គុទេស៍ដឹកនាំដ៍ឆ្នើមម្នាក់ ធ្វើឲ្យ NCX ក្លាយជាក្រុមហ៊ុនដ៏ជោគជ័យ នឹងធំបំផុតមួយ ក្នុងចំណោមក្រុមហ៊ុនដែលបានមកវិនិយោគហើយទទួលបានជោគជ័យ នៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែងចាយម៉ូតូ គិតមកដល់ពេលនេះមានសាខាធំៗ និងអនុសាខារាប់រយនៅទូទាំងប្រទេស សម្រាប់ចែកចាយផលិតផលរបស់ខ្លួន។

On 19th Dec 1019 At The Great Duke PhnomPenh Hotel. GLF was invited to  celebrate Dr.Khanchai Kiasrithanakorn 83rd Birthday and 5 Million Units  Sold achievement. – GL Finance Cambodia

ខាងក្រោមនេះ ជាមុខជំនួញដែលលោក khanchai kiasrithanakorn កំពុងក្តោបក្តាប់ និងដឹកនាំផ្ទាល់៖

១.ថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ លោកបានដឹកនាំក្រុមហ៊ុន NATTHASOUK INVESTMENT Private LIMITED នៅប្រទេសសិង្ហបុរី

២.នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៧ ជាអគ្គនាយកក្រុមហ៊ុន Vallon Capital Inc. នៅប្រទេសអង់គ្លេស
៣.ថ្ងៃទី២៣ ខែ៥ ឆ្នាំ២០០៦ លោកបានចូលភាគហ៊ុនបង្កើត ក្រុមហ៊ុន NCX Holding Company Limited នៅប្រទេសអង់គ្លេស

៤.នៅឆ្នាំ២០០៦ ខែ៥ លោកបានកាន់តួនាទីជាប្រធានក្រុមហ៊ុន NCX Holding Company Limited ប្រទេសអង់គ្លេស

៥.ឆ្នាំ២០០៦ លោកជានាយកប្រតិបត្តិក្រុមហ៊ុន Ballymoon Enterprise Ltd នៅប្រទេសអង់គ្លេស

៦.ខែ៧ ឆ្នាំ២០០៦ លោកបានដឹកនាំក្រុមហ៊ុន N.C.X. Co., Ltd

៧.អគ្គនាយកក្រុមហ៊ុន N.C.X. Co., Ltd នៅប្រទេសកម្ពុជា។

គួររម្លឹកផងដែរថា ក្រុមហ៊ុន ម៉ាកសញ្ញាជប៉ុនល្បីមួយនេះ តែងតែបង្កើត និងនាំមកនូវផលិតផលម៉ាកហុងដារាប់សិបប្រភេទ រួមមាន៖ Honda DREAM125, Honda WAVE100, Honda BeAT, Honda ZOOMER-X, Honda SCOOPYi, Honda CLICK125i, Honda CLICK150i, Honda PCX150, Honda ADV150, Honda MSX125SF & Honda CB150R៕