ឧកញ៉ា ឃន ឈុនដារ៉ា រៀបចំពិធីខួបអនុស្សាវរីយ៍ ២ឆ្នាំ ភោជនីយដ្ឋានទំនើបបែបជប៉ុន KYŌ Shabu និងបើកសម្ពោធសាខាថ្មីទី២ ជាផ្លូវការ នៅកោះពេជ្រ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឃន ឈុនដារ៉ា ស្ថាបនិកក្រុមហ៊ុន KOI Thé Cambodia និងជាម្ចាស់ភោជនីយដ្ឋានទំនើបបែបជប៉ុន មានឈ្មោះថា «ឃីយ៉ូ សាប៊ូ» (KYŌ Shabu) បានប្រារព្ធពិធីខួបអនុស្សាវរីយ៍ ២ឆ្នាំ និងបើកសម្ពោធសាខាថ្មីទី២ ជាផ្លូវការនៅកោះពេជ្រ ក្នុងបរិយាកាសដ៏សក្ការៈបូជា និងមានវត្តមានចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍, អ្នកឧកញ៉ា ហេង សៀ ព្រមទាំងវត្តមានរបស់ភ្ញៀវកិត្តិយស គ្រួសារ និងដៃគូអាជីវកម្មជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមានរបស់ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសរបញ្ជាក់អំពីការគាំទ្រ ដ៏សំខាន់ដល់ការលូតលាស់របស់ KYŌ Shabu ដែលបង្ហាញពីការជឿទុកចិត្តលើម៉ាក KYŌ Shabu ថែមទាំងបង្ហាញពីទំនាក់ទំនងដ៏មានន័យ ដែលបានលូតលាស់ជាមួយសហគមន៍ទូត រដ្ឋបាលរដ្ឋាភិបាល និងដៃគូដ៏មានតម្លៃ ដែលបានគាំទ្រភោជនីយដ្ឋានមកពីដើម។ អ្វីដែលសំខាន់ជាងគេ គឺវាបង្ហាញពីមិត្តភាពរឹងមាំ ការគោរពគ្នា និងការជឿទុកចិត្តដែលកើនឡើងរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ភាពជាដៃគូដែលនៅតែរីកចម្រើនក្នុងវិស័យអាជីវកម្ម វិនិយោគ និងសហប្រតិបត្តិការអេកូណូមី។ KYŌ Shabu មានមោទនភាពយ៉ាងជ្រាលជ្រៅក្នុងការរួមចំណែក តាមរយៈវប្បធម៌ម្ហូបអាហារ ការផ្តល់សេវាកម្មដោយគុណភាព និងការយល់ឃើញចំពោះគុណភាព និងសិល្បៈកម្លាំងក្នុងការបង្កើត។

KYŌ Shabu ត្រូវបានបំផុសគំនិតពីបទពិសោធន៍នៃការទទួលទានស៊ុបសាប៊ូបែបជប៉ុនមួយពេលនៅតំបន់ Ginza ទូក្យូ ប្រទេសជប៉ុន ដែលធ្វើឲ្យ KYŌ មានចក្ខុវិស័យថ្មី ក្នុងការបង្កើតនូវម៉ាកស៊ុបជប៉ុន KYŌ Shabu បែបទំនើបថ្មី។ បទពិសោធន៍នោះ ចាប់ពីក្លិនរសជាតិស៊ុបកំពុងពុះ ការកាត់សាច់គោជប៉ុន wagyu ដោយភាពម៉ត់ចត់ រហូតដល់សេវាកម្មទទួលភ្ញៀវបែបជប៉ុន បានជះឥទ្ធិពលដ៏ជ្រាលជ្រៅដល់ក្រុមស្ថាបនិកក្នុងការនាំយកបទពិសោធន៍នេះមកកាន់ប្រទេសកម្ពុជា។

KYŌ Shabu មានចក្ខុវិស័យយ៉ាងរឹងមាំចំពោះ៖
១.ការជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពខ្ពស់បំផុត ដើម្បីធានានូវគុណភាពនិងរសជាតិល្អឆ្ងាញ់ជារៀងរាល់ថ្ងៃ។
២.ស៊ុបដែលត្រូវបានចម្អិនថ្មីៗរៀងរាល់ថ្ងៃ ដែលត្រូវបានធ្វើដោយ Chef Kentaro ដែលជាជនជាតិជប៉ុននិងមានបទពិសោធន៍ជា ៣០ឆ្នាំ ក្នុងវិស័យម្ហូបអាហារជប៉ុនដែលធានាបាននូវគុណភាព រស់ជាតិបានល្អបំផុត។
៣.បទពិសោធន៍សេវាកម្មដែលមានកម្រិតខ្ពស់ បញ្ចូលគ្នារវាងរសជាតិជប៉ុនសម័យទំនើប និងភាពកក់ក្តៅក្នុងការស្វាគមន៍របស់ជនជាតិខ្មែរចំពោះអតិថិជន។

KYŌ Shabu ប្តេជ្ញាផ្តល់នូវសេវាកម្ម និងបទពិសោធន៍នៃការទទួលទានស៊ុបសាប៊ូ បែបជប៉ុនដែលមានកម្រិតខ្ពស់ ដោយផ្តោតលើភាពច្នៃប្រឌិត គុណភាពគ្រឿងផ្សំល្អៗ និងបទពិសោធន៍របស់អតិថិជនជាចម្បង។

ការបើកសាខាថ្មីទី២ នៅកោះពេជ្រ គឺជាជំហ៊ានសំខាន់មួយទៀតក្នុងការពង្រីកខ្លួនរបស់ KYŌ Shabu និងរួមចំណែកក្នុងការអភិវឌ្ឍទីប្រជុំជនថ្មីនៅតំបន់កោះពេជ្រ ដែលក្រុមហ៊ុន OCIC កំពុងបំផុសតំបន់នេះឲ្យក្លាយជាមជ្ឈមណ្ឌលវប្បធម៌ ភោជនីយដ្ឋាន និងសកម្មភាពសង្គមសំខាន់មួយសម្រាប់ប្រជាជននាពេលអនាគត។

KYŌ Shabu ជាម៉ាកដែលបង្កើតទ្បើងដោយកូនខ្មែរ ១០០% និងមានបំណងលើកកម្ពស់ស្ដង់ដារភោជនីយកម្មក្នុងស្រុក និងបង្ហាញវប្បធម៌ Shabu ជប៉ុនដល់សកលលោក។ គោលបំណងរយៈពេលវែងរបស់ក្រុមហ៊ុន គឺធ្វើឱ្យ KYŌ Shabu ក្លាយជាម៉ាកដែលអតិថិជនគ្រប់គ្នាគិតដល់ដំបូងបង្អស់ នៅពេលនិយាយពីស៊ុប Shabu ដែលមានគុណភាពខ្ពស់ បរិយាកាសល្អ និងសេវាកម្មដ៏កក់ក្តៅ។

សូមជម្រាបថា ភោជនីយដ្ឋានទំនើបបែបជប៉ុន មានឈ្មោះថា «ឃីយ៉ូ សាប៊ូ» (KYŌ Shabu) សាខាទី១ របស់លោកឧកញ៉ា ឃន ឈុនដារ៉ា បានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ និងមានទីតាំងស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕